Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា គ្រប់សាសនាទាំងអស់ សុទ្ធតែមានគោលបំណងដូចគ្នា

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា គ្រប់សាសនាទាំងអស់ សុទ្ធតែមានគោល បំណងដូចគ្នា គឺការអប់រំមនុស្ស និងអ្នកប្រតិបត្តិឲ្យប្រព្រឹត្តអំពើល្អ និងគោរពគ្នាទៅវិញទៅមក។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ នៅព្រះរាជា ណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្រប់សាសនាទាំងអស់ មិនថា សាសនាព្រះពុទ្ធ, សាស​នា​ឥស្លាម, គ្រិស្តសាសនា និងសាសនាផ្សេងទៀត សុទ្ធតែមានគោលបំណងដូចគ្នា គឺការអប់រំមនុស្ស និងអ្នកប្រតិបត្តិឲ្យមានផ្នត់គំនិត ស្មារតី សុចរិតភាព ប្រព្រឹត្តអំពើល្អ និងគោរពគ្នាទៅវិញទៅមក។

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា «ដែលនេះជាមូលដ្ឋាន សម្រាប់ការរស់នៅប្រកបដោយសីលធម៌ គុណធម៌ និងការគោរពគ្នា និងសុខដុម​រមនា​ ការកំណត់តម្លៃនៅក្នុងខ្លួន គឺជាកិច្ចការសំខាន់ ហើយជាពិសេសនៅក្នុងសម័យទំនើប នៅក្នុងសម័យដែលយើងមានជម្រើសច្រើន ជាពិសេសសម្រាប់យុវជន-យុវនារី សម្រាប់កុមារដែលនឹងក្លាយទៅជាអនាគតរបស់ប្រទេសជាតិយើង ដែលទាមទារចាំបាច់ នៅក្នុងការកំណត់នៃតម្លៃនៅក្នុងខ្លួន ឲ្យបានច្បាស់លាស់»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា នៅពេលដែលប្រទេសកម្ពុជាជួបការលំបាក និងចេញពីរបបខ្មែរក្រហម គឺជម្រើស និងលទ្ធភាពនៅក្នុងការទទួលបាននូវការអប់រំ ឬព័ត៌មាន ឬមួយការទទួលនូវលទ្ធភាពតាមបែបផែនសម្ភារៈនិយម មិនទាន់មានច្រើន។ ដូច្នេះ ជម្រើសនៃការអប់រំនាពេលនោះ គឺផ្តោតខ្លាំងទៅលើការរៀនសូត្រ ទៅលើការបំពេញតួនាទីជាកូនល្អ និងជាសិស្សល្អ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម