ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ត្រូវចាយពេល ២ទៅ៣សប្តាហ៍ទើបឆែកឆេរមន្ទីរពេទ្យ Al-Shifa អស់ ខណៈមនុស្សប្រឈមស្លាប់ កាន់តែច្រើន
ស្របពេលប្រតិបត្តិការនៅមន្ទីរពេទ្យ Al-Shifa កំពុងបន្ត អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Jonathan Conricus បាននិយាយទៅកាន់ BBC ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងធ្វើការដើម្បីលាតត្រដាងឲ្យឃើញច្បាស់នូវវិសាលភាពនៃអ្វីដែលខ្លួនអះអាងថា ជាបណ្តាញរបស់ក្រុមហាម៉ាសនៅក្រោមមន្ទីរពេទ្យក្នុងទីក្រុង ហ្គាហ្សា ប៉ុន្តែបានផ្តល់សញ្ញាថា វាអាចចំណាយពេលពីរទៅបីសប្តាហ៍ ទើបអាចឆែកឆេរទីតាំងនេះអស់ទាំងស្រុង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស បដិសេធថា ខ្លួនមិនមានមូលដ្ឋានយោធានៅក្រោមមន្ទីរពេទ្យនោះទេ ហើយក្រុមអ្នកវិភាគអន្តរជាតិបារម្ភថា អាចនឹងមានមនុស្សស្លាប់កាន់តែច្រើន បើអ៊ីស្រាអែល នៅក្នុងមន្ទីរពេទ្យនោះកាន់តែយូរ។
ការអះអាងរបស់លោក កើតឡើងបន្ទាប់ពី IDF រកឃើញសពចំណាប់ខ្មាំងម្នាក់ ក្នុងចំណោមចំណាប់ខ្មាំងទាំង២៤០នាក់ ដែលក្រុមហាម៉ាស កំពុងឃុំឃាំងនៅហ្គាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
ចំណាប់ខ្មាំងឈ្មោះ Yehudit Weiss ដែល IDF និយាយថា ត្រូវបាននាំពីផ្ទះរបស់នាងនៅតំបន់ Be’eri គឺត្រូវបានរកឃើញនៅក្នុងអគារមួយ ជិតមន្ទីរពេទ្យ al Shifa ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល កំពុងស្វែងរកព័ស្តុតាងនៃហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាស។
IDF និយាយថា សពត្រូវបានធ្វើកោសល្យវិច្ច័យ កំណត់អត្តសញ្ញាណ ហើយក្រុមគ្រួសារ បានទទួលដំណឹងនេះរួចហើយ។
លើសពីនេះកងទ័ពអ៊ីស្រាអែល និយាយថា ពួកគេបានរកឃើញផ្លូវរូងក្រោមដីនិងអាវុធក្នុងបរិវេណមន្ទីរពេទ្យ al Shifa។ អ៊ីស្រាអែល ក៏អះអាងដែរថា កងកម្លាំងបានរកឃើញរថយន្តដែលក្រុមហាម៉ាស ប្រើសម្រាប់ការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយក្នុងរថយន្តនោះ មានផ្ទុកអាវុធថែមទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ីស្រាអែល រកឃើញសពចំណាប់ខ្មាំង នៅក្បែរមន្ទីរពេទ្យ al Shifa
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រកឃើញមនុស្សស្លាប់បន្ថែមទៀត នៅរដ្ឋ Florida ដោយសារព្យុះ Milton
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! ថតជាប់វីដេអូរលកយក្សកម្ពស់ជាង៨ម៉ែត្រ បោកសំដៅទៅរដ្ឋ Florida