ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ងអបអរពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែ
អភិបាលខេត្តស្ទឹងត្រែងលោក ស្វាយ សំអ៊ាង បានរៀបចំពិធីប្រណាំងទូកង អបអរពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ អកអំបុកដ៍ធំមួយនៅតាមដងទន្លេសេកុង និងចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ វិច្ឆិកាឆ្នាំ ២០២៣នេះ។
លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានឲ្យដឹងថា នៅក្នុងពិធីអបអរបុណជាតិនេះក៏មានការប្រកួតកីឡាបាល់ទះ កីឡាបាល់ទាត់ផ្នែកបុរសកាលពីល្ងាចក្នុងថ្ងៃទី ១៦ វិច្ឆិកាដែលជាថ្ងៃចាប់ផ្ដើម ដោយឡែកការប្រណាំងទូកគឺចាប់ផ្ដើមពីរសៀលថ្ងៃទី ១៧ដល់ថ្ងៃទី ១៨ វិច្ឆិកានៅមាត់ច្រាំងទន្លេសេកុងទីរួមខេត្តស្ទឹងត្រែង។
លោក ម៉ែន គង់ បានលើកឡើងពីការអបអរនៅក្នុងពិធីបុណដែលមានលោក ស្វាយ សំអ៊ាង អភិបាលខេត្តបានរៀបចំព្រឹត្តិការណ៍តាមប្រពៃណីដើម្បីឲ្យប្រជាពលរដ្ឋទូទាំងខេត្តបានចូលរួមសប្បាយរីករាយក្រោយពីសម្រាកពីការប្រមូលផលកសិកម្ម។
លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានបញ្ចាក់ថា៖ ក្នុងពិធីរៀបចំប្រណាំងទូក ង នេះមានមកពីបណ្ដាស្រុកនានាមន្ទីរជុំវិញខេត្ត ហើយក៏មានរៀបចំស្តង់តាំងពិពណ៌ប្រគំតន្ត្រីធ្វើឱ្យមានភាពសប្បាយរីករាយ ក្នុងពិធីអបអរបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនេះផងដែរ។
លោកអភិបាលក្រុងបន្តថា ការរៀបចំប្រណាំងទូកងនេះ ដើម្បីបង្ហាញពីការរួមគ្នា អភិរក្ស ប្រពៃណីវប្បធម៌ ផ្សារភ្ជាប់នឹងការអភិវឌ្ឍបង្ហាញទំនៀមទម្លាប់ប្រពៃណីរបស់ខេត្តស្ទឹងត្រែងទៅកាន់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
លោកស្រីមិនា រស់នៅក្រុងស្ទឹងត្រែងបានគាំទ្រចំពោះការផ្ដួចផ្ដើមរៀបចំកម្មវិធីប្រណាំងទូកនេះព្រោះបានបង្កើនភាពកំសាន្តសប្បាយ និងបានបង្ហាញឲ្យ យុវជនជំនាន់ក្រោយ រួមគ្នាអនុវត្តបន្តនូវប្រពៃណីវប្បធម៌របស់ជាតិយើងបន្តទៀត។
សូមបញ្ជាក់ថា ការប្រណាំងទូកថ្នាក់ខេត្តចាប់ផ្ដើមពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ដែលមានទូកចំនួន១៧ ទូកបានចុះឈ្មោះ ហើយទូកទាំងនោះ និងចាប់ផ្ដើមប្រណាំងនៅរសៀលម៉ោង ២ៈ00 ខែវិច្ឆិកានេះទូកភាគច្រើនមកពីតាមបណ្ដាស្រុក និងមន្ទីរស្ថាប័នជុំវិញខេត្ត៕
អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច