ជីវិតកម្សាន្ដ
សុគន្ធ នីសា ទម្លាយអាថ៌កំបាំងរក្សារាង ក្រោយអ្នកគាំទ្រសួរនាំច្រើនរឿងស្លៀកអ្វីក៏សម
តារាចម្រៀងសំឡេងមនោសញ្ចេតនាអ្នកនាង សុគន្ធ នីសា ទោះពេលនេះមានវ័យជ្រេបន្តិចក្តី តែរូបសម្ផស្សរបស់នាងនៅតែរក្សាបានភាពស្រស់ស្អាត មិនចាញ់ក្រមុំឡើយ។ ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួន លួចសរសើរពីការថែរក្សាសម្រស់ និងរាងស្រស់ស្អាតរបស់ នីសា។
រឿងអ្នកគាំទ្រចាប់អារម្មណ៍ និងរឹតតែចង់ដឹងថែមទៀតនោះ គឺការថែរក្សារាងរបស់តារាចម្រៀង សុគន្ធ នីសា ដែលរាល់ការស្លៀកពាក់នាងតែងតែមានភាពលេចធ្លោ និងស្រស់ស្អាត មិនថាស្លៀកពាក់ឈុត ឬទម្រង់បែបណាទេ មានលក្ខណៈសមសួនជានិច្ច។
ស្រាយចម្ងល់នេះ ត្រូវបានអ្នកនាង សុគន្ធ នីសា បញ្ជាក់ថា ចំណុចចាប់ផ្ដើមស្ថិតលើខ្លួនយើងដោយផ្ទាល់តែម្ដង។ សុគន្ធ នីសា បានលើកឡើងថា «មានគេសួរខ្ញុំច្រើនណាស់ថា បង Nisa ស្លៀកអ្វីក៏សម គឺចង់ចែករំលែកទៅដល់បងប្អូនថា គឺមិនថាយើងជាស្រី ឬក៏ជាមនុស្សប្រុសទេ ការថែទាំសុខភាព និងរូបសម្រស់ជារឿងសំខាន់ បងប្អូនត្រូវចេះស្រឡាញ់ខ្លួនឯង ញាំអាហារត្រូវគិត ត្រូវរើស ហាត់ប្រាណឲ្យបានច្រើន កុំបណ្តោយឲ្យខ្លួនឡើងគីឡូខ្លាំង វាពិបាកសម្រកណាស់»។
តារាចម្រៀងមុខស្រទន់ អ្នកនាង សុគន្ធ នីសា បានបញ្ជាក់បន្ថែមថា «បើយើងថែគីឡូ និងរាងយើងបានស្អាត បងប្អូនចង់ស្លៀកអ្វីក៏ស្អាតដែរ មិនថាតែខ្ញុំជាតារាទេ ស្រឡាញ់ខ្លួន ថែខ្លួន និងថែសុខភាព មើលថែអារម្មណ៍ឲ្យបានល្អណាបងប្អូនជាទីស្រឡាញ់»។
សុគន្ធ នីសា ថ្វីត្បិតបច្ចុប្បន្ននាងមានវ័យច្រើនបន្តិចក៏ពិតមែន ប៉ុន្តែបើកត់សម្គាល់ប្រជាប្រិយភាព និងការគាំទ្រ នៅតែរក្សាបានដូចដើម។ ការរក្សាបានប្រជាប្រិយភាព និងការគាំទ្រនេះ ក៏ព្រោះតែស្រីស្រស់ សុគន្ធ នីសា គឺជាអ្នកចម្រៀងខ្មែរមួយរូបដែលមានសមត្ថភាពច្រៀងបានល្អ បូករួមនឹងទេពកោសល្យសិល្បៈខ្ពស់ផងដែរ។
គេកត់សម្គាល់ថា បើទោះបីជាមានវ័យជ្រេបន្តិចទៅហើយក្តី តែសម្រស់ នីសា នៅតែរក្សាបានភាពស្រស់ស្អាត និងទាក់ទាញខ្លាំងសម្រាប់ក្រសែភ្នែកអ្នកគាំទ្រ។ ជាការពិត សុគន្ធ នីសា មកទល់ពេលនេះ នាងមានអាយុ ៣៩ ឆ្នាំហើយ។ អ្នកនាង សុគន្ធ នីសា ក៏ត្រូវបានគេចាត់ទុកជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយភាព និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិផងដែរ។ លើសពីនេះ នាងក៏ទទួលបានការសរសើរថា ជាតារាស្រីដែលមានអត្តចរិតស្លូតបូត និងសុភាពរាបសារទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍២៤ ម៉ោង ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍