សុខភាព
ជំងឺពងបែកក្នុងមាត់មាន៣ប្រភេទធំៗ
ជំងឺនៅក្នុងមាត់មានច្រើនប្រភេទដូចជា រលាកឡើងពងទឹក ដំបៅឡើងជាបន្ទះពណ៌សពណ៌ក្រហម ដុំគីស ផ្សិត សាច់ដុះ និងប្រភេទជំងឺមហារីកមាត់មាត់ធ្មេញ ក្នុងនោះជំងឺពងបែកមាត់ក៏ជាជំងឺការឡើងញឹកញាប់ជាងគេ។
ក) លក្ខណៈទូទៅនៃជំងឺពងបែកមាត់៖
– កើតឡើងជារឿយៗក្នុងវ័យកុមារ និងកាន់តែញឹកញាប់ក្នុងវ័យជំទង់ និងយុវវ័យ ហើយភាគតិចលើមនុស្សចាស់
– អ្នកជំងឺភាគច្រើនមានសុខភាពល្អនិងមិនជក់បារី
– ដំណាក់ការមុនឡើងជាពងបែក រយៈពេល ២ ទៅ ៣ម៉ោង ឬមួយថ្ងៃមុនដោយឡើងក្រហមអ្នកជំងឺមានអារម្មណ៍ចាក់តិចៗឬឈឺតិចតួចដូចជារមាស់
– ពេលឡើងពងបែក មានការឈឺចាប់ខ្លាំង ជាពិសេសពិបាកហូបចំណីអាហារ ហើយពងបែកមានសភាពខូងផតកណ្ដាលនិងគែមជុំវិញក្រហម
– ទីតាំងឡើងពងបែកក្នុងមាត់ លើជាលិកាទន់ដូចជា អណ្តាត បបូរមាត់ខាងក្នុង ក្រអូមទន់ សាច់ផ្ទាល់ ។ល។
– ពេលជាមួយកន្លែងអាចកើតឡើង កន្លែងផ្សេងៗបន្តបន្ទាប់និងញឹកញាប់។
ខ) ពងបែកមាត់មាន៣ ប្រភេទធំៗ គឺ៖
១) ពងបែកមាត់ទំហំតូច(Minor Aphthous Stomatitis)៖
– ជាប្រភេទកើតញឹកញាប់
– កើតឡើងលើជាលិកាទន់ក្នុងមាត់
– ពងបែកមានសភាពខូងកណ្តាល មានរាងជារង្វង់មូល នឹងទំហំ ៣-៧មីលីម៉ែត្រ ហើយគែមជុំវិញពណ៌ក្រហម
– ពងបែកមានចំនួន១ ឬច្រើនកន្លែង
– មានការឈឺចាប់ពេលញ៉ាំចំណីអាហារ
២) ពងបែកមាត់ទំហំធំ (Major Aphthous Stomatitis)
– មិនសូវជួបប្រទះ
– មានទំហំធំច្រើនសង់ទីម៉ែត្រ
– ការឈឺចាប់ខ្លាំង អាចមានជាក្តៅខ្លួន
– មានការជាសះរយៈពេលយូរច្រើនខែ
– ពេលជាទៅវិញអាចមានស្លាកស្នាម
៣) ពងបែកតូចៗច្រើនរាប់រយ (Herpetiform Aphthous Stomatitis)
– មិនសូវជួបប្រទះ
– មានទំហំ១ទៅ២មីលីម៉ែត្រ
– មានចំនួនច្រើនរហូតដល់រាប់រយ
– ឡើងក្រហមខ្លាំង
គ) មូលហេតុ៖
– មិនទាន់មានការរកឃើញច្បាស់លាស់ពីមូលហេតុពិតប្រាកដនូវឡើយ ប៉ុន្តែភាគច្រើនគឺបណ្តាលមកពី៖
• កត្តាតំណពូជ
• ការប៉ះទង្គិចញឹកញាប់
• ការរលាកបង្ករោគ
• ភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (HIV)
• ភាពមិនប្រក្រតីនៃក្រពះ ពោះវៀន
• កង្វះគ្រាប់ឈាម និងវីតាមីន
• ការប្រែប្រួលអ័រមូន
• ការគិតច្រើន ស្ត្រេស
• ការប្រើប្រាស់ថ្នាំមួយចំនួន
ឃ) ជំងឺដែលមានលក្ខណៈស្រដៀងនិងជំងឺពងបែកមាត់
– Erythème multiforme
– Récurrent herpes
– Pemphigiod
– Pemphigus
– Chronic Infection (Syphilis, TB, Fungal)
– Hand food and mouth disease
– Néoplasme Tumor
ង) ការព្យាបាល៖
– ការព្យាបាល អាស្រ័យលើការពិនិត្យរកមូលហេតុ ដែបង្កឡើងដូចរៀបរាប់ខាងលើ
– ពងបែកមាត់ទំហំតូច អាចជាសះត្រឡប់ទៅវិញ ដោយខ្លួនឯងក្នុងរយៈពេល ១០ទៅ១៤ ថ្ងៃ
– អាចប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្នុងរយៈពេលខ្លី(៣ទៅ៤ថ្ងៃ)
– សូមកុំប្រើប្រាស់ថ្នាំសះដោយខ្លួនឯង បើមិនមានការពិនិត្យពីគ្រូពេទ្យ ឬទន្តបណ្ឌិត
– សូមធ្វើអនាម័យមាត់ធ្មេញឲ្យល្អ
– ណាត់ជួបទន្តបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ ដោយការផ្គូផ្គងជាមួយលក្ខណៈជំងឺក្នុងមាត់ផ្សេងៗទៀត ដែលមានលក្ខណៈស្រដៀងគ្នា។
ប្រសិនបើលោកអ្នកមានការរលាក ឬដំបៅក្នុងមាត់ មិនលើសពី២សប្តាហ៍ សូមណាត់ជួបជាមួយទន្តបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលប្រកបដោយជំនាញនិងបទពិសោធន៍៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ កត្តាប្រឈមអ្វីខ្លះ ដែលបណ្តាលឲ្យឈឺចង្កេះ?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ