Connect with us

ព័ត៌មានជាតិ

សិស្សនិស្សិតកម្ពុជាជិត ២ ពាន់នាក់ ទទួលបានអាហារូបករណ៍ពីក្រុមហ៊ុន អេសស៊ីជី ក្នុងរយៈពេល ១ ទសវត្សរ៍មកនេះ

បានផុស

នៅ

ក្រុមហ៊ុន អេស​ស៊ីជី ដែល​ជា​ក្រុមហ៊ុន​មាន​អាជីវកម្ម​ពហុ​វិស័យ​ឈានមុខ​គេ​នៅក្នុង​តំបន់​អាស៊ាន នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ បានប្រកាស​អ្នកទទួលបាន​អាហារូបករណ៍​ពី​កម្មវិធី​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន ឆ្នាំ​២០២៣ នៅ​កម្ពុជា ខណៈ​ឆ្នាំនេះ គឺជា​ខួប​ទី​១០​ឆ្នាំ​ហើយ ដែល​ក្រុមហ៊ុន អេស​ស៊ីជី បានរៀបចំ​កម្មវិធី​ផ្ដល់​អាហារូបករណ៍​នេះ​ឡើង ដោយបាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​កម្ពុជា​សរុប​ជិត ២​ពាន់​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន ត្រូវបាន​ធ្វើឡើង​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ ដោយមាន​កិច្ចសហប្រតិបត្តិការ រវាង​ក្រុមហ៊ុន អេស​ស៊ីជី ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា។ កម្មវិធី​នេះ មាន​គោលបំណង​គាំទ្រ​ដល់​សិស្ស​និស្សិត​ថ្នាក់​វិទ្យាល័យ និង​សាកលវិទ្យាល័យ ដែលមាន​ការសិក្សា​ល្អ រួមទាំង​អាកប្បកិរិយា​ល្អ និង​ចេះ​គោរព​ចំពោះ​ឪពុកម្ដាយ និង​ចាស់ព្រឹទ្ធាចារ្យ​ជាដើម។

គិត​តាំងពី​ឆ្នាំ​២០១៤ មក ក្រុមហ៊ុន អេស​ស៊ីជី បានផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​វិទ្យាល័យ និង​និស្សិត​សាកលវិទ្យាល័យ​សរុប​ចំនួន​ជាង ១.៧០០​នាក់ នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​កំពត ដោយ​សរុប​ថវិកា​ចំណាយ​លើ​ការផ្ដល់ជូន​នេះ មាន​ដល់​ទៅ​ប្រមាណ ៧០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ក្រុមហ៊ុន អេស​ស៊ីជី ប្ដេជ្ញា​ចិត្ត​ក្លាយជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា ពិសេស​នៅ​ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស។ តាមរយៈ​ការផ្ដល់​ឱកាស​អប់រំ​ដល់​យុវជន​កម្ពុជា អេស​ស៊ីជី ជឿជាក់​ថា នឹង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ពួកគេ​រត់​ដេញតាម​ក្ដី​ស្រមៃ​របស់ខ្លួន និង​ចូលរួមចំណែក​នៅក្នុង​ការ​អភិវឌ្ឍ​សង្គម​ផង​ដែរ។

យ៉ាងណាមិញ សម្រាប់​ខួប​១០​ឆ្នាំ នៃ​កម្មវិធី​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក ឯកឧត្តម​បណ្ឌិត អ៊ុម រម្យ​ណី រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​, ឯកឧត្តម Cherdkiat Attarkor ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Ratchayut Kasemchaisiri អគ្គនាយក​ក្រុមហ៊ុន SCG ប្រចាំ​ប្រទេស​កម្ពុជា​។ សម្រាប់​ឆ្នាំនេះ កម្មវិធី​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន បានផ្ដល់​អាហារូបករណ៍​សរុប​ចំនួន ១៥១ នាក់ ដោយ​ក្នុងនោះ មាន​សិស្ស​វិទ្យាល័យ​ចំនួន ១២៥​នាក់ និង​និស្សិត​សាកលវិទ្យាល័យ​ចំនួន ២៦​នាក់។

និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ពី​កម្មវិធី​នេះ សុទ្ធសឹង​ជា​អ្នក​កំពុង​សិក្សា​នូវ​មុខជំនាញ​សំខាន់ៗ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ ដូចជា​ផ្នែក វេជ្ជសាស្ត្រ​, វិស្វកម្ម​, វិទ្យាសាស្ត្រ​សង្គម​, ការ​អប់រំ និង​ផ្សេងៗ​ទៀត​។

លោក Ratchayut Kasemchaisiri អគ្គនាយក អេស​ស៊ីជី ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា «រយៈពេល ៣​ទសវត្សរ៍​មកហើយ ដែល​ក្រុមហ៊ុន អេស​ស៊ីជី បាននិងកំពុង​មាន​ប្រតិបត្តិការ​នៅ​កម្ពុជា​។ យើង​ជឿជាក់ថា ការអភិវឌ្ឍ​ធនធានមនុស្ស គឺជា​គន្លឹះ​នៃ​និរន្តរភាព​សង្គម ហើយ​ការអប់រំ គឺជា​កត្តា​ស្នូល​ដ៏​សំខាន់ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គុណភាព​ជីវិត​របស់​ពលរដ្ឋ និង​ធានា​ការអភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ចីរភាព​។ ស្របតាម​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​ក្លាយជា​ពលរដ្ឋ​ដែលមាន​ទំនួល​ខុសត្រូវ អេស​ស៊ីជី បាន​ផ្ដួចផ្ដើម​ប​ង្កើ​កម្មវិធី​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន ដើម្បី​គាំទ្រ​ដល់​ក្មេងៗ​នៅ​ទូទាំង​តំបន់​អាស៊ាន​»។

ឯកឧត្តម​បណ្ឌិត អ៊ុម រម្យ​ណី រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​គូស​បញ្ជាក់ដែរថា ការសិក្សា គឺជា​ពន្លឺ​នាំ​ផ្លូវ​យុវជន​ទៅរក​អនាគត​ដ៏​ភ្លឺស្វាង ហើយ​កាលណា​យុវជន​ពោរពេញ​ទៅដោយ​សមត្ថភាព នោះ​ពួកគេ​នឹង​ក្លាយជា​កោសិកា​ដ៏​សំខាន់​នៅក្នុង​ការជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​។ ក្នុងន័យ ឯកឧត្តម ក៏បាន​ស្ងើចសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន អេស​ស៊ីជី តាំងពីដើម​រៀងមក ដែល​បាន​ជួយ​គាំទ្រ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា តាមរយៈ​ការផ្ដល់ជូន​នូវ​អាហារូបករណ៍​ជាច្រើន​ដល់​សិស្ស​និស្សិត និង​ការងារ​គាំពារ​បរិស្ថាន​ជា​ច្រើន​ទៀតផង​ដែរ។

ជាមួយគ្នានេះ ឯកឧត្តម Cherdkiat Attarkor ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូស​បញ្ជាក់​ថា ក្រៅតែពី​មាន​ប្រតិបត្តិការ​លើ​អាជីវកម្ម​របស់ខ្លួន អេស​ស៊ីជី គឺជា​គំរូ​ដ៏​ល្អ​នៃ​កិច្ចខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ឯកឧត្តម​មានប្រសាសន៍​បន្ថែមថា «​សម្រាប់​កម្មវិធី​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន មិន​ត្រឹមតែ​ជា​កម្មវិធី​ផ្ដល់​អាហារូបករណ៍​ធម្មតា​មួយ​នោះឡើយ ប៉ុន្ដែ វា​គឺជា​ពន្លឺ​នៃ​ក្ដីសង្ឃឹម ដែលជា​ការ​ប្តេជ្ញាចិត្ត​យ៉ាង​ស្មោះស្ម័គ្រ​របស់​ក្រុមហ៊ុន អេស​ស៊ីជី ក្នុង​ការជំរុញ​និរន្ដរភាព និង​ការអភិវឌ្ឍ​តាមរយៈ​វិស័យ​អប់រំ​ទូទាំង​តំបន់​អាស៊ាន»។

កម្មវិធី​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន គឺជា​គំនិត​ផ្ដួចផ្ដើម​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទូទាំង​អាស៊ាន​ពី​ក្រុមហ៊ុន អេស​ស៊ីជី​។ គិត​មកទល់​បច្ចុប្បន្ន កម្មវិធី​នេះ បាន​ផ្ដល់​អាហារូបករណ៍​ជាង ១​ម៉ឺន​កន្លែង​ហើយ ដល់​សិស្ស​និស្សិត​ឆ្នើម​រាប់ពាន់នាក់​នៅក្នុង​តំបន់​អាស៊ាន ដូចជា​នៅ​ប្រទេស​កម្ពុជា មី​យ៉ាន់​ម៉ា វៀតណាម ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន និង​ថៃ ដោយ​សិស្ស​និស្សិត​ទាំងនោះ សុទ្ធសឹង​ជា​យុវជន​ដែលមាន​ការសិក្សា​ល្អ ចេះ​គោរព​ដឹងគុណ​អ្នកដទៃ និង​មាន​ការ​តាំងចិត្ត​មុតមាំ​ក្នុង​ការ​បន្ដ​ការសិក្សា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២១ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២៧ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ៤៣ នាទី មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក គួច ចំរើន ផ្ដាំមន្ត្រីសុខាភិបាលឱ្យមានទំនាក់ទំនងល្អជាមួយពលរដ្ឋ ពិសេសអ្នកប្រើ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម