Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមិត្តប្រុសកូនក្រមុំនៅចិន​ ជូនអំណោយជាលុយសុទ្ធក្នុងន័យដាក់បណ្ដាសា

បានផុស

នៅ

កូនក្រមុំសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទទួលស្រោមសំបុត្រក្រហមដ៏ធំមួយជាកាដូរបស់អតីតមិត្តប្រុសនៃចំនួនទឹកប្រាក់សរុបគឺ ២៣៣ យន់ ។ ប៉ុន្តែអ្នកលេង​អ៊ីនធឺណិត​ឃើញ​ហើយព្រមានថា នេះមានអត្ថន័យមិនល្អទេសម្រាប់គូស្វាមីទើបរៀបការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់ sanook ថា មានករណីនារីវ័យក្មេងម្នាក់មកពីខេត្ត Zhejiang ប្រទេសចិន ដែលបានលាតត្រដាងរឿងរ៉ាវជីវិតរបស់នាងនៅលើបណ្តាញសង្គម។ ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ក្នុងពេលដែលនាង​បាន​និយាយ​ថា នាង​និង​អតីត​មិត្ត​ប្រុស​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​ក្នុង​អំឡុង​ពេល​រៀន​នៅ​សាកលវិទ្យាល័យ ។ ប៉ុន្តែសម្រាប់ហេតុផលជាច្រើន និងបញ្ហាផ្សេងៗ ធ្វើឲ្យអ្នកទាំងពីរសម្រេចចិត្តបែកគ្នា ប៉ុន្តែពួកគេនៅតែរក្សាទំនាក់ទំនងជាមិត្តមកដល់សព្វថ្ងៃ។

កាលពីពេលថ្មីៗនេះ នាងបានប្រារព្ធពិធីមង្គលការជាមួយគូស្នេហ៍បច្ចុប្បន្នរបស់នាង និងផ្ញើសំបុត្រអញ្ជើញអតីតមិត្តប្រុសឲ្យចូលរួមផងដែរ។ បន្ទាប់ពីពិធីពេញមួយថ្ងៃបានបញ្ចប់។ នាងនិងស្វាមីបានរាប់ចំនួនស្រោមសំបុត្រ និងអំណោយដែលពួកគេបានទទួល។ ភ្លាមៗនោះ ភ្នែករបស់កូនក្រមុំបានប្រទាក់ដោយស្រោមសំបុត្រក្រហមដ៏ធំមួយ។ ពេល​​ពិនិត្យ​ក៏​បាន​រក​ឃើញ​ថា​ជា​អំណោយ​របស់​អតីត​មិត្ត​ប្រុស។ នៅ​ខាង​មុខ​ស្រោម​សំបុត្រ មាន​ពាក្យ​ជូនពរ​ធំ​មួយ​សរសេរ​ថា ៖ “មួយរយឆ្នាំនៃការរួបរួម” នៅពេលនាងបើកស្រោមសំបុត្រក្រហមធំ អ្វីដែលនៅខាងក្នុងគឺកាន់តែភ្ញាក់ផ្អើល។

អតីតមិត្តប្រុសបានដាក់ក្រដាសប្រាក់ជាច្រើនដែលមានចាប់ពី ១-៥ យន់ទៅក្នុងស្រោមសំបុត្រ។ ទឹកប្រាក់សរុបគឺ ២៣៣ យន់ នាងក៏បានបង្ហើបឲ្យដឹងថា អតីតមិត្តប្រុសបានរៀបការពីមុន។ ប៉ុន្តែ​នៅ​ពេល​នោះ នាង​មិន​អាច​ចូល​រួម​បាន​ទេ ដោយ​សារ​គ្រួសារហាមឃាត់។ ដូច្នេះ​ហើយ ទោះ​លុយ​កាដូ​មង្គលការ​មិន​ច្រើន​ក៏​ដោយ ប៉ុន្តែ​គាត់​ក៏​បាន​បង្ហាញ​ថា​គាត់​មាន​ចិត្ត​ស្មោះ​ត្រង់​និង​មាន​ចេតនា​ល្អ ដែលធ្វើឲ្យនាងមានអារម្មណ៍ល្អពេលឃើញបែបនេះ។

យ៉ាង​ណា​មិញ ក្រោយ​ពី​រឿង​រ៉ាវ​របស់នាងបានបង្ហោះជាសាធារណៈលើបណ្ដាញសង្គមចិន វាក៏ទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសហគមន៍អនឡាញ មាន​មនុស្ស​ជា​ច្រើន​ចូល​មក​បញ្ចេញ​មតិ​ដោយពួកគេជឿថាលេខ ២៣៣ អាចសំដៅលើស្នេហាមិនស្មោះត្រង់ មានន័យថា​ អតីតមិត្តប្រុសរបស់នាងមានចេតនាបង្កហេតុ ឬព្យាយាមធ្វើឲ្យអាពាហ៍ពិពាហ៍របស់កូនក្រមុំមានតែរឿងមិនល្អចូលមកដល់ជីវិត។

ជាមួយគ្នានេះដែរ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានព្យាយាមលើកទឹកចិត្តកូនក្រមុំថា លេខ២៣៣ មិនមានអត្ថន័យពិសេសអ្វីនោះទេ។ វាប្រហែលជាលុយផ្ទាល់ខ្លួនរបស់អតីតអ្នក ដែលរក្សាទុកឲ្យនាងប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កូនក្រមុំនៅចិនជូនថ្លៃបណ្ណាការនិងឡាន Land Rover ទៅកូនកំលោះ តាមពិតមានរឿងហេតុនៅពីក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម