Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៤ សាលាដូងគិរីរម្យ ដែលបង្រៀនក្មេងកំព្រា និងក្មេងមកពីគ្រួសារក្រីក្រ អាចនឹងប្រឈមបញ្ហាហិរញ្ញវត្ថុ

បានផុស

នៅ

សាលាដូងគិរីរម្យ បានចាប់ផ្ដើមបើកដំណើរការនៅឆ្នាំ ២០១៨ តែត្រូវបានផ្អាកដំណើរការទៅវិញរយៈពេល ២ឆ្នាំ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ក្រោយមកនៅដើមឆ្នាំ ២០២១ សាលាដូងគិរីរម្យ បានបើកដំណើរការឡើងវិញ ដោយសារការជួយជ្រោមជ្រែង ពីសំណាក់សាធារណៈជន​ និងបណ្ដាក្រុមហ៊ុនមួយចំនួនទៀត។ សម្រាប់នាពេលបច្ចុប្បន្ននេះ សាលាដូង មានសិស្សានុសិស្ស ដែលកំពុងតែសិក្សានៅទីនោះចំនួន ១៨៥នាក់ ភាគច្រើនសុទ្ធតែក្មេងកំព្រា និងក្មេងមកពីគ្រួសារក្រីក្រ រស់នៅជុំវិញតំបន់ភ្នំគិរីរម្យនេះតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ បានប្រាប់ឱ្យកម្ពុជាថ្មីដឹងថា ចាប់ពីដំណើរការសាលាដូង​ ឡើងវិញមក សាលាដូង ចំនួនសិស្សមានកំណើនកើនឡើង ១៨៥នាក់ បើធៀបនឹងឆ្នាំបើកដំបូង សិស្សមានតែ ៧៦នាក់ តែប៉ុណ្ណោះ។ លោក បន្ថែមថា សាលាដូង មានគ្រូបង្រៀនចំនួន ៥នាក់ ដែលកំពុងជួយបង្រៀនសិស្ស ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយសិស្សទាំងអស់ មិនតម្រូវឱ្យបង់ប្រាក់នោះឡើយ គ្រាន់សិស្សទាំងនោះ ត្រូវរើសសំរាម យកមកដូរជាថ្នូរសម្រាប់កែច្នៃតុបតែងលម្អសាលា ឱ្យកាន់តែមានសោភ័ណភាព ស្រស់បំព្រង ជាទីទាក់ទាញសម្រាប់សិស្សានុសិស្ស និងភ្ញៀវទេសចរ ខណៈសាលាក៏មានមុខរបរមួយទៀតនោះដែរ គឺបើកហាងកាហ្វេ ដើម្បីបានប្រាក់ចំណេញខ្លះ សម្រាប់យកទៅចំណាយប្រចាំខែនៅក្នុងសាលាដូងនេះ។

លោក អ៊ុក វណ្ណដេ បញ្ជាក់បន្ថែមថា​ ក្នុងការចំណាយប្រចាំខែ ក្នុងសាលាដូងគិរីរម្យនេះ ក្នុងមួយខែត្រូវចំណាយប្រាក់ ចំនួន ៣ពាន់ដុល្លារ ដោយគ្រាន់តែគ្រូបង្រៀន​ចំនួន ៥នាក់ ត្រូវចំណាយ​​​ ១៥០០ដុល្លារ និង ១៥០០ដុល្លារទៀត ត្រូវចំណាយទៅលើទឹកភ្លើង និងសម្ភារៈសិក្សារបស់សិស្សានុសិស្ស ក្នុងសាលាដូងគិរីរម្យ ​នេះផ្ទាល់។

លោក អ៊ុក វណ្ណដេ បានមានប្រសាសន៍បន្តថា សម្រាប់ដើមឆ្នាំ ២០២៤ខាងមុខនេះ សាលាដូងគិរីរម្យ ប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដោយសារការប្រែប្រួលនៃសេដ្ឋកិច្ច ដែលនាំឱ្យប៉ះពល់ដល់មុខរបរលក់កាហ្វេរបស់សាលា ស្របពេលដែលមិនសូវមានភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់តាមទីនោះទៀតផងនោះ។ ក្រៅពីនេះ លោក អ៊ុក វណ្ណដេ បញ្ជាក់ថា កន្លងមក សាលាដូងគិរីរម្យ មានសម្បូរសប្បុរសជន ជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើន តែងតែជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈសិក្សា ដើម្បីឱ្យសាលាដូងគិរីរម្យ អាចដំណើរការមកដល់បច្ចុប្បន្ននេះ៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣២ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥៧ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម