Connect with us

ព័ត៌មានជាតិ

ក្រោយដាក់ចេញ«ផែនការពិសេស»មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើន​បន្ថែមជើងហោះហើរទៅមករវាងកម្ពុជា-ចិន

បានផុស

នៅ

លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា បានឱ្យដឹងថា ស្របពេល ដែលពិធីបុណ្យចូលឆ្នាំចិន និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជនចិន-កម្ពុជាឆ្នាំ ២០២៤ កំពុងខិតជិតមកដល់ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានប្រកាសពីការបន្ថែមជើងហោះហើររវាងប្រទេសចិន និងកម្ពុជាចាប់ពីខែធ្នូ តទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ជនជាតិចិន ភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគ ដែលទៅសួរ​សុខទុក្ខ​សាច់ញាតិ និងការធ្វើដំណើរកម្សាន្ត ការធ្វើទស្សនកិច្ចអាជីវកម្មរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zhou Yingping អ្នកគ្រប់គ្រងទូទៅផ្នែកលក់នៅភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមជើងហោះ​ហើរត្រង់មកកាន់ប្រទេសកម្ពុជាចំនួន ៤ ជើងក្នុងមួយសប្តាហ៍ ដោយផ្អែកលើមូលដ្ឋាននៃជើងហោះហើរដើមចំនួន ២ ជើងក្នុងមួយថ្ងៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា។

លោក ស៊ីន ចាន់សេរីវុត្ថា បានគូសបញ្ជាក់ថា ចាប់ពីខែធ្នូតទៅ ជើងហោះហើរក្វាងចូវ-ភ្នំពេញ របស់ក្រុមហ៊ុន​អាកាស​ចរណ៍ China Southern Airlines ជើងហោះហើរ CZ6059 និង CZ323 នឹងដំណើរការមួយថ្ងៃម្តង។ បន្ថែមថ្មីនូវជើងហោះហើរក្វាងចូវ-ភ្នំពេញ CZ8313 នឹងដំណើរការមួយថ្ងៃម្តង រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃ​អាទិត្យ។ នៅពេលនោះ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងមានជើងហោះ​ហើរប្រចាំ​សប្តាហ៍ចំនួន ៣៦ ជើងរវាងទីក្រុងក្វាងចូវ និងរាជធានីភ្នំពេញ។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរឡាញ នឹងបើកដំណើរការជើងហោះហើរទៅមកពីភ្នំពេញទៅជីណាន ខេត្តសានទុង នៅថ្ងៃទី២៣ ខែធ្នូ។ ក្នុងចំណោមនោះ ជើងហោះហើរពីជីណានមកភ្នំពេញ នឹងធ្វើដំណើរ នៅម៉ោង ១៥:០០នាទី រៀងរាល់ថ្ងៃសៅរ៍ ហើយមកដល់ភ្នំពេញនៅម៉ោង ១៨:៥៥នាទី ម៉ោងក្នុងស្រុក។ ចំពោះនៅឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏មានគម្រោងបើកជើងហោះហើរថ្មីពីភ្នំពេញទៅ ហៃគូ ហៃណាន និងសាន់យ៉ា ផងដែរ។ នេះជាការបន្ថែមរបស់លោក ស៊ីន ចាន់សេរីវុត្ថា។

ចំពោះតារាងជើងហោះហើរចុងក្រោយបំផុតដែលចេញផ្សាយដោយក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines ក្នុងខែនេះ បានបង្ហាញថា ក្រុមហ៊ុនបើកដំណើរការជើងហោះហើរចំនួន៦ ក្នុងមួយសប្តាហ៍ ពីប្រទេសចិនមក កាន់ទីក្រុងភ្នំពេញ។ ចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងមាន​ជើងហោះហើរត្រង់ ពីសៀងហៃមកភ្នំពេញក្នុងមួយថ្ងៃមួយជើង និងជើងហោះហើរត្រង់ពីគុនមីងមកសៀមរាប ក្នុងមួយសប្តាហ៍ពីរជើង។ ក្រុមហ៊ុន Air China បើកដំណើរការជើងហោះហើរពីប៉េកាំងមកភ្នំពេញ ក្នុងមួយ​សប្តាហ៍បីជើង។

បច្ចុប្បន្ន ចិនមានជើងហោះហើរត្រង់មកកម្ពុជា រួមមានមកពីទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ ណាននីង ឆេងទូ គុនមីង និងកន្លែងផ្សេងៗទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ វិច្ឆិកាថា រដ្ឋាភិបាលកម្ពុជានឹងដាក់ចេញនូវផែនការពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដើម្បីស្តារវិស័យទេសចរណ៍​របស់ប្រទេសឡើងវិញ។ សម្តេច ក៏បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបរាល់សកម្មភាពឧក្រិដ្ឋកម្ម ដើម្បីស្តារកេរ្តិ៍​ឈ្មោះ​របស់​ប្រទេស និងស្តារទំនុកចិត្តរបស់ភ្ញៀវទេសចរឡើងវិញផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម