ព័ត៌មានជាតិ
រាជរដ្ឋាភិបាលបន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនៅឆ្នាំ ២០២៤
មន្រ្តីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាល យោធិន និងមន្ត្រីជាប់កិច្ចសន្យា ត្រូវបានរដ្ឋាភិបាល សម្រេចដំឡើងប្រាក់បៀវត្សជូនចាប់ពីខែមករាឆ្នាំ ២០២៤។ ក្នុងនោះបៀវត្សអប្បបរមារបស់គ្រូបង្រៀន និងគ្រូពេទ្យទទួលបាន ១ ៤៥៦ ៩៥០ រៀល។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2023-11-13_13-06-59-777x1024.jpg)
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត
បើតាមសេចក្ដីថ្លែងហេតុស្ដីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ បៀវត្សអប្បបរមារបស់មន្រ្តីរាជការស៊ីវិលនឹងត្រូវដំឡើងពីចំនួន ១ ៣០០ ០០០ រៀល នៅឆ្នាំ ២០២៣ ដល់ប្រមាណ ១ ៣៥៦ ៩៥០ រៀលនៅឆ្នាំ ២០២៤។
ចំណែកបៀវត្សអប្បរមារបស់គ្រូបង្រៀន និងគ្រូពេទ្យនឹងត្រូវដំឡើងពីចំនួន ១ ៤០០ ០០០ រៀល នៅឆ្នាំ ២០២៣ ដល់ ១ ៤៥៦ ៩៥៩ រៀល នៅឆ្នាំ ២០២៤។
សម្រាប់ប្រាក់បៀវត្សនគរបាលជាតិ (ពលបាលត្រី) នឹងត្រូវបានដំឡើងពី ១ ៣៨៤ ៤៧៧រៀល នៅឆ្នាំ ២០២៣ ដល់ប្រមាណ ១ ៤៤៣ ៩២៧ រៀល នៅឆ្នាំ ២០២៤។ រីឯបៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពី ១ ២៥១ ០០០ ដល់ ១ ៣០៦ ៥៥០ នៅឆ្នាំ ២០២៤។
ដោយឡែកចំពោះប្រាក់ឧប្ថម្ភប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា ក៏នឹងត្រូវបានដំឡើងពី ៧១ម៉ឺនរៀល ទៅដល់ ៧៧ ម៉ឺនរៀលនៅក្នុងឆ្នាំ ២០២៤។
នៅឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជាគ្រោងបង្កើនចំណូលថវិកាជាតិ ៣២ ៥០៩ ប៊ីលានរៀលស្មើនឹង ២២,៧៤% នៃ ផ.ស.ស ហើយគ្រោងចំណាយ ៣៤ ៤៩៧ ប៊ីលានរៀល៕
អត្ថបទ៖ ឡេង ដេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព