ព័ត៌មានជាតិ
អាកាសធាតុផ្តើមចុះត្រជាក់នៅខេត្តចំនួន ៤
ក្រសួងធនធានទឹក និងឧត្តុនិយមបានឱ្យដឹងថា ខេត្តចំនួន៤រួមមានខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី មានធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមា ១៩-២០ អង្សាសេ។
យោងតាមស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣បានឱ្យដឹថាឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ក្នុងនោះនៅតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី ២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៨-៣១អង្សាសេហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី។
ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី ១៩-២០ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៧-២៩ អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៦-៨ម៉ែត្រ/វិនាទី។
ដោយឡែកខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមា ១៩-២០អង្សាសេ។
រីឯតំបន់មាត់សមុទ្រវិញមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៨-៣០អង្សាសេ ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី។ នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ១,០០-១,៥០ម៉ែត្រ។
កន្លងមកក្រសួងសុខាភិបាលធ្លាប់បានណែនាំដល់ ប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំងត្រូវចេះការពារសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារបានល្អ និងអាចចៀសផុតពីជំងឺដង្កាត់ដែលអាចកើតមានដោយជាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ។
ក្នុងចំណោមជំងឺតាមរដូវកាលដែលជួបប្រទះញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់នៅចន្លោះពីធ្នូដល់ខែមករានៃឆ្នាំគឺភាគច្រើនមានដូចជាជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្ដាលមកពីវីរុស និងមេរោគស្គ្រីបតូកូកដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្ដាសាយ ហូរសំបោ រលាកបំពង់ក ក្អក និងរលាកក្រពះពោះវៀនដោយពពួកវីរុស។
ចំពោះ ទារក កុមារនិង មនុស្សមានវ័យចំណាស់មានហានិភ័យខ្ពស់ទាក់ទងនឹងជំងឺបណ្ដាលមកពីអាកាសធាតុត្រជាក់ដោយសារទារកបាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ ហើយមនុស្សចាស់សរីរាង្គពិបាកទប់ទល់ជាមួយអាកាសធាតុត្រជាក់ផងដែរ។
ក្រសួងសុខាភិបាលណែនាំឱ្យទារកអាយុតិចជាងមួយឆ្នាំមិនគួរឲ្យដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ ការផ្តល់សម្លៀកបំពាក់ដែលកក់ក្តៅ និងតណ្តប់ភួយសម្រាប់ទារកឲ្យបានត្រឹមត្រូវដើម្បីព្យាយាមរក្សាសីតុណ្ហភាពឲ្យបានកក់ក្ដៅសម្រាប់ខ្លួនប្រាណ ពួកគក៏ដូចជានៅក្នុងបន្ទប់របស់ទារក។
ចំណែកមនុស្សវ័យចំណាស់ ជាញឹកញាប់, មានកំដៅរាងកាយតិចដោយសារតែការរំលាយអាហារក្នុងរាងកាយយឺតនិងសកម្មភាពរាងកាយមានតិចឬចុះថយ ដែលអាចធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា។
ដូច្នេះមនុស្សវ័យចំណាស់ ក៏មានហានិភ័យដែរដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែការឆ្លើយតបរបស់រាងកាយជាមួយភាពត្រជាក់ជាពិសេសអ្នកមានជំងឺប្រចាំកាយ ដូចជា ជំងឺទឹកនោមផ្អែម និង ជំងឺបេះដូងជាដើម។ដូចនេះកុមារតូចៗ និងមនុស្សវ័យចំណាស់គួរតែស្លៀកសម្លៀកបំពាក់ច្រើនជាន់ពេលមានអាកាសធាតុ ត្រជាក់ដើម្បីរក្សាភាពកក់ក្ដៅក្នុងខ្លួនគាត់។
ចៀសវាងសម្លៀកបំពាក់តឹង ពីព្រោះវាអាចរំខានដល់ចរាចរឈាមក្នុងរាងកាយនិងបណ្តាលឲ្យបាត់បង់កំដៅរាងកាយទៅវិញ។ គូរពាក់មួក និងស្រោមជើងនៅពេលចេញទៅខាងក្រៅ ក្នុងពេលមានអាកាស ធាតុត្រជាក់ដើម្បីរក្សាកំដៅក្នុងរាងកាយ ដែលអាចបាត់បង់តាមរយៈដៃ ក្បាល និងជើង។
ត្រូវពិសារទឹកឲ្យបានញឹកញាប់ដើម្បីចៀសវាងការបាត់បង់ជាតិទឹកនៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹងភាពត្រជាក់។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬការឆ្លងជំងឺដទៃទៀតសូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះជំងឺនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ