Connect with us

អាជីព

ចង់​ធ្វើ​ថៅកែ​គេ​នឹង​ពិបាក បើ​មិន​ចេះ​ជំនាញ​បឋម​ទាំង​បួន​នេះសិន

បានផុស

នៅ

ឥឡូវនេះ ​យើងភាគច្រើន ត្រូវបានបំពុលដោយការលក់សំបុត្រ​ឲ្យទៅ​អង្គុយ រៀនធ្វើ«អ្នកមាន»។ នេះជាការបោកបញ្ឆោត​សម័យទំនើប ព្រោះ​គ្មានចំណេះដឹងណាមួយ ដែលនឹង​រៀនទៅជាអ្នកមាន​ទេ មាន​តែបង្កើតគំនិតវិជ្ជមាន​ និងភាពស្កប់ស្កល់នៃជីវិតប៉ុណ្ណោះ​ដែលគេអាចបង្រៀនបាន​។

ភាពជាសហគ្រិន អ្នកបង្រៀន​ខ្លះ មិនច្បាស់ខ្លួនឯងផង​ តែអាចបញ្ឆោតយុវវ័យឲ្យចំណាយពេលចំណាយប្រាក់ ដែល​ចុងក្រោយក្លាយជាការសិក្សា​ឬបង់ប្រាក់ ដែលអសារឥតការ។

តើលក្ខណៈជាមូលដ្ឋាន នៃសហគ្រិនភាពត្រូវការអ្វីខ្លះជាចម្បងៗ៖

១ ភាពជាអ្នកដឹកនាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពជាសហគ្រិនជោគជ័យ ត្រូវបានកំណត់ដោយកំណើនចំណូល ឬទីផ្សារ​រីកធំឡើង យ៉ាងឆាប់រហ័សនិងមានស្ថេរភាពផង​។ នេះមានន័យថា ការ​ជួលមនុស្សផ្សេងទៀតមកឲ្យធ្វើការជំនាញយើង​ត្រូវចេះដឹកនាំនិងគ្រប់គ្រងគេ។ ជាការសំខាន់ណាស់ សម្រាប់សហគ្រិនដែលត្រូវយកចិត្តទុកដាក់លើអ្វីគ្រប់យ៉ាងកំពុង​តែកើតឡើងនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ប្រសិនបើចង់ឲ្យក្រុមហ៊ុនទទួលបានជោគជ័យ ត្រូវរៀនវិធីសាស្ត្រដែលជួលបានត្រឹមត្រូវសម្រាប់ការងារកំណត់​ត្រឹមត្រូវហើយទុកឱ្យពួកគេបំពេញការងាររដោយសេរី និង​មានទឹកចិត្ត​។

២ ហិរញ្ញវត្ថុនិងការវាយតម្លៃ

សហគ្រិនម្នាក់ៗត្រូវវិនិយោគ ដូចជា លុយ ពេលវេលា ជំនាញឬកេរ្តិ៍ឈ្មោះតែក្នុងនោះ​ផ្នែក​ទ្រព្យសម្បត្តិត្រូវការតាមដាន​និង​វាយ​តម្លៃច្បាស់លាស់ មិនថាជាសាច់ប្រាក់ ជា​អចលនទ្រព្យឬកម្មសិទ្ធិបញ្ញា។  សហគ្រិនម្នាក់ណាដែលមិនចេះផ្នែកនេះ​ឬគេចវ៉េះ រំពឹងថាអ្នកដទៃនឹងធ្វើជំនួស​អាចប្រឈមនឹងការក្ស័យទុន សូមចុចអាន មូលដ្ឋានគ្រឹះ នៃការ​ធ្វើរបាយការណ៍ហិរញ្ញវត្ថុ

៣ ទីផ្សារ​និងទំនាក់ទំនង​

អាជីវកម្មមួយជោគជ័យ ត្រូវការយុទ្ធសាស្ត្រទីផ្សារខ្លាំង។ អាជីវកម្មមួយចំនួនត្រូវដួលវិញភ្លាមៗបន្ទាប់ពីបើកដំណើរការមិនបានប៉ុន្មាន ដោយសារតែខ្សោយយុទ្ធសាស្រ្តទីផ្សារនិងមិនចេះផ្នែកនេះ​ ថែមទាំងរើសប្រធានទីផ្សារ​ដែលមិនពូកែ។

ជំនួញនីមួយៗ ក៏ត្រូវការភា្ចប់ទំនាក់ទំនងល្អ តាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ ល្បីៗ ច្បាស់ជាកេរ្តិ៍ឈ្មោះ ឬយីហោនៃផលិតផលរបស់យើងនឹងមានឥទ្ធិផលទៅដល់ទីផ្សារគោលដៅ។ បង្កើនកេរ្តិ៍ឈ្មោះឲ្យក្រុមហ៊ុនទទួលបានការចាប់អារម្មណ៍ពីអតិថិជន និងបង្កើនការលក់ ព្រោះបើយើងធ្វើទីផ្សារបានកាន់តែខ្លាំង ការលក់ក៏កាន់តែដាច់។ លុយដែលចំណាយទៅលើការធ្វើទីផ្សារតែងតែផ្តល់ផលមកវិញ ប៉ុន្តែតិចឫច្រើនគឺផ្អែកលើការចំណាយក្នុងទីផ្សារនេះឯង។

៤ ជំនាញទន់

ជំនាញទន់ គឺជាផ្នែកសំខាន់មួយនៃការស្វែងរកការ​ទាក់ទាញចិត្ត​លើបណ្តាញ​ និងរក្សាអតិថិជន។ ជំនាញនេះ ជួយអ្នកឲ្យឈ្នះបាន​អតិថិជនថ្មី បានបុគ្គលិកល្អៗមកព្រមដើរតាម និងទទួលបានបណ្តាញកាន់តែច្រើនឡើងដែលមកទុកចិត្តសហការជាមួយ។

ប្រែសម្រួល៖ សុភា

ប្រភព៖ Forbes 

ចុចអាន៖សញ្ញា​សម្ងាត់​បង្ហាញ​ថា ក្រុមហ៊ុន​អ្នក​កំពុង​ជិត​ក្ស័យធន

ចុចអាន៖កំពូល​ស្ត្រី Rebecca Wei ៖ ខ្ញុំ​មិន​ខ្លាច​ក្នុង​ការ​សាកល្បង​អ្វី​ថ្មី តែ​ក៏មិនចេះតែហក់លោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម