ព័ត៌មានជាតិ
រដ្ឋបាលរាជធានីធ្វើបុណ្យកឋិនទានមួយទទួលបានបច្ចយ័ជាង១៥ម៉ឺនដុល្លារ
បច្ចយ័ចំនួនជាង ១៥ ម៉ឺនដុល្លារ ដែលបានមកពីអង្គកឋិនទានមួយកាលរសៀលថ្ងៃទី ១៧ វិច្ឆិកា នៅសាលារាជធានីភ្នំពេញ ត្រូវបានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីរួមនិងមន្ត្រីរាជការក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញ ដង្ហែមកកាន់វត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីបន្តកសាងព្រះវិហារ និងសមិទ្ធិផលនានាក្នុងទីអារាមវត្តនេះ។

មន្ត្រីរាជការក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញ, រួមជាមួយប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយក្រោមការផ្តួចផ្តើមពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី និងម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧វិច្ឆិកា បានធ្វើអង្គកឋិនមួយ ដោយបានជួបជុំពុទ្ធបរិសទ្ធ័ រៀបចំពិធីក្រុងពាលីមនសិការព្រះរតនៈត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅសាលារាជធានីភ្នំពេញ។
នៅពេលព្រឹកថ្ងៃទី ១៨ វិច្ឆិកា អង្គកឋិនទាននេះ បានធ្វើពិធី ដង្ហែរ មកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណះដែលកាន់ព្រះពុទ្ធសាសនា ប្រាកដ ក្នុងចិត្តមកហើយថា កាលដែលមានលទ្ធភាព និងធនធានធ្វើពិធីបុណ្យដង្ហែរអង្គកឋិនទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមទីអារាមនានានោះនឹងទទួលបានអានិសង្ឃទាំងក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិជាពិសេសបានបញ្ជូនមហាកុសលទៅដល់បុព្វការីជនដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខហើយនោះ។
ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វារទស្សមាសដែលផ្សព្វផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានបង្ហាញថា៖ ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះគឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថាជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។
តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែដោយបរិបូរណ៍ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិស័ទ្ធបានដែរ។

យើងទាំងអស់គ្នាមានឱកាស ជួបជុំធ្វើបុណ្យទាននាពេលនេះ គឺដោយសារយើងមានសន្តិភាពពេញផ្ទៃប្រទេសក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាពគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណនៃអណត្តិទី៧របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយក រដ្ឋមន្ត្រី។
បុណ្យកឋិនទាននេះក៏ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាស នាដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរុងរឿង និងគង់វង់យូអង្វែង។

ម៉្យាងទៀត ក៏បានបង្ហាញឲ្យឃើញពីការជួបជុំរបស់ពុទ្ធបរិស័ទ្ធជិតឆ្ងាយដោយក្តីជ្រះថ្លា និងបង្កើនសាមគ្គីភាពរវាងប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចំរើន។
តាមទំនៀមទម្លាប់ ជនណាបានធ្វើបុណ្យកឋិនទានដែលនាំអោយភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាងឈ្មោះថា ជាអ្នកឲ្យ សេចក្តីសុខដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។
កំលាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិសទ្ធ័ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណខន្ធ័យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

បច្ចយ័ដែលប្រមូលបានពីអង្គកឋិនទាននេះបានចំនួន ១៥៧ ២៨៤ដុល្លារ វេរប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាវត្តប្រសិទ្ធីរីម្មារាម ដើម្បីបន្តកសាងព្រះវិហារ និងសមិទ្ធិផលនានានៅក្នុងទីអារាមនេះ។
ក្រៅពីនេះបច្ច័យខាងលើ ក៏មានបច្ច័យចំនួន៤០ម៉ឺនរៀលប្រគេនដល់ព្រះចៅអធិការវត្ត គ្រូសូត្រស្តាំចំនួន៣០ម៉ឺនរៀល ព្រះសង្ឍចំនួន២២អង្គក្នុង១អង្គៗចំនួន២០ម៉ឺនរៀល៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?