ព័ត៌មានជាតិ
ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាឱកាសមាសសម្រាប់យុវជន
អ្នកវិភាគសង្គម លោកបណ្ឌិត គិន ភា មើលឃើញថា ការដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលក្នុងអាណាត្តិទី៧នេះ គឺជាឱកាសមាសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលត្រូវតែចាប់យកនូវឱកាសនេះឱ្យបាន។

ការលើកឡើងបែបនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសដាក់ឱ្យអនុវត្តនូវការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានអំពាវនាវឲ្យយុវជនគោលដៅ រួសរាន់ចុះឈ្មោះចូលរៀនព្រោះការបណ្តុះបណ្តាលនេះ នឹងឱ្យយុវជនក្រុមគោលដៅ មានជំនាញច្បាស់លាស់ដើម្បីទទួលបានឱកាសការងារសមរម្យ។
លោកថា «បងប្អូនកូនក្មួយដែលជាយុវជនដែលមកពីគ្រួសារក្រីក្រ និងកូនក្មួយដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បើទោះបីធ្លាក់ក្តី ជាប់ក្តី សូមកុំមើលរំលងឱកាសក្នុងការទទួលយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល។ វាជាការផ្តល់ឱ្យនូវជំនាញ បំណិនមួយច្បាស់លាស់ម្រាប់ជីវិត»។
លោកបណ្ឌិតបន្ថែមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយន្តការមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋក្រីក្រ និងងាយរហានិភ័យដើម្បីប្រែក្លាយពីកម្លាំងពលកម្មអតិពលកម្មក្នុងទីផ្សារទៅជាកម្លាំងពលកម្មដែលមានជំនាញជាក់ដើម្បីបង្កើនផលិតភាពក្នុងសង្វាក់ផលិតកម្មរបស់រោងចក្រសហគ្រាស ក៏ដូចជាការត្រៀមកម្លាំងពលកម្មទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែម។

ថ្លែងក្នុងកម្មវិធីដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសកាលពីថ្ងៃទី១៤ វិច្ឆិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ទៅចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីមានជំនាញមួយច្បាស់លាស់។
ដើម្បីឱ្យការបណ្តុះបណ្តាលកាន់តែមានប្រសិទ្ធភាព សម្តេចធិបតីបានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក