ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សាទរពិធីបុណ្យអុំទូកដែលមានកីឡាករចូលរួមជិត២០០០នាក់ និង៦៦ទូកធ្វើការប្រណាំង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានសម្ដែងការអបអរសាទរពិធីអុំទូកដែលមានកីឡាករចូលរួមជិត២០០០នាក់និង៦៦ទូកធ្វើការប្រណាំងឆ្នាំនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តែងការអបអរបែបនេះក្នុងពេលអញ្ជើញជាអធិបតីបើកពិធីប្រណាំងទូកនៅខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅក្នុងពិធីអុំទូកនៅខេត្តស្វាយរៀង ឲ្យបានច្រើនកុះករ ខណៈដែលព្រឹត្តិការណ៍សប្បាយរីករាយ ទស្សនាស្តង់ពិពណ៍ តន្ត្រីកំសាន្ត បាញ់កាំជ្រួច បង្ហោះគោម និងការលក់ម្ហូបអាហារ ចំនួន២ថ្ងៃ គឺថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទូកដែលចូលរួមប្រណាំងមានចំនួន ៦៦ទូក ក្នុងនោះមានទូកប្រពៃណី ខ្នាតអន្តរជាតិចំនួន ៥៦ទូក និងទូកក្តារបីសន្លឹកចំនួន ១០ទូក ដែលមានកីឡាករចំណុះទូកសរុប ១.៦៣១នាក់ ប្រតិភូដឹកនាំទូក ៥៧៩នាក់ និងចុងភៅ ១៥នាក់។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា ក្រៅពីពិធីអុំទូក រដ្ឋបាលខេត្តស្វាយរៀង ក៏បានរៀបចំសោភ័ណភាពក្នុងខេត្ត ព្រមទាំងរៀបចំស្តង់ពិពណ៌ ការប្រគុំតន្ត្រីស្រុកស្រែ ការបណ្ដែតប្រទីប និងបាញ់កាំជ្រួចនៅពេលរាត្រីផងដែរ។
សម្តេចកិត្ត្តិសង្គហបណ្ឌិត ក៏បានគូសរំលឹកបន្តិចថា ការប្រណាំងទូកនេះ គឺជាការបន្ដមរតកនៃការផ្តួចផ្តើមគំនិតរបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីត អគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ។
បច្ចុប្បន្នពិធីនេះត្រូវបានរៀបចំឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយមានការផ្តួចផ្តើម និងការឧបត្ថម្ភពី ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរងកងយោធពលខេម រភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស រួមជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាល ប្រធានគណបក្សខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវលោក លោកស្រី ក្រុមការងារ គណៈកម្មា ធិ ការ កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយ ខេត្តស្វាយរៀង ដើម្បី បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបាន ទស្សនា កម្សាន្ត និងបង្ហាញឱ្យឃើញនូវការសាមគ្គី ភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណី របស់ប្រជាជនខ្មែរដែលមានតាំងពីយូរលង់ មកហើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេស កងកម្លាំងទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ហើយប្រចាំការជាប្រចាំ ដើម្បីធ្វើយ៉ាងណាឲ្យពិធីប្រណាំងទូកដំណើរការបានទៅដោយរលូន រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងពិធីប្រណាំងទូកនេះ៕
អត្ថបទ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?