Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ថ្លែងអំណរគុណអ្នកមានឥទ្ធិពល​ជួយផ្សព្វផ្សាយ​អំពីឱកាសទទួលបានរបបថែទាំសុខភាព និងការបណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែង​អំណរគុណ​ដល់​សាធារណជន​, អ្នកវិភាគ និង​អ្នក​ជំនាញ​នានា​, បណ្ដាញ​សារព័ត៌មាន​, អាជ្ញាធរ​មូលដ្ឋាន​, ផលិតកម្ម Galaxy Navatra, តារា​ចម្រៀង​, តារា​សម្ដែង​, សិល្បករ សិល្ប​ការិនី​, និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​របស់​ខ្លួន ដែល​បាន​ជួយ​ផ្សព្វផ្សាយ និង​ពន្យល់​សាធារណជន ជាពិសេស​ក្រុម​គោលដៅ អំពី​ឱកាស​ទទួល​បាន​របប​ថែទាំ​សុខភាព និង​ឱកាស​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​លោក ហេង សួរ កាលពី​យប់​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដី​ថ្លែងអំណរគុណ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​អ្នកវិភាគ សាធារណជន ផលិតកម្ម​ចម្រៀង សិល្បករ និង​មន្ត្រី រួម​ទាំង​អ្នកមាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម (influencer) ជាច្រើន បាន​ជួយ​ផ្សព្វផ្សាយ និង​ពន្យល់​ដល់​យុវជន​ក្រុម​គោលដៅ​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍ នៃ​កម្មវិធី​ទាំងពីរ​ដែល​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ដោយ សម្តេច​មហា​បរវ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។

លោក ហេង សួរ បាន​សង្កត់​ធ្ងន់​ថា «ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​ដោយ​ក្តី​គោរព ស្រឡាញ់ ដឹងគុណ និង​សូម​មេត្តា​ទទួល​យក​នូវ​ការ​គោរព​អរគុណ​ពី​ខ្ញុំ ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ»។

ក្រៅពី​ពន្យល់​លំអិត នៃ​កម្មវិធី និង​អត្ថប្រយោជន៍​សម្រាប់​មុខសញ្ញា​គោលដៅ​នីមួយៗ រួច​ហើយ​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​បន្ត​អំពាវនាវ​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍​(​អ្នក​ប្រកប​របរ​ខ្លួនឯង​) និង​យុវជន​ក្រុម​គោលដៅ​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ទៅ​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ។

លោក​បន្ថែម​ថា «តាមរយៈ​ការ​ចូលរួម​ជួយ​ផ្សព្វផ្សាយ និង​ពន្យល់​យ៉ាង​ទូលំទូលាយ​នេះ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​មុខសញ្ញា ត្រូវ​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​ទាំងពីរ​ខាង​លើ​នេះ និង​ទទួល​បាន​ព័ត៌មាន ហើយ​ទៅ​ចុះឈ្មោះ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ដ៏​វិសេសវិសាល​នេះ»។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​លើកទឹកចិត្ត និង​អំពាវនាវ​ទៀត​ថា ការ​ជួយ​ផ្សព្វផ្សាយ ការ​ជួយ​ពន្យល់​ណែនាំ និង​ការ​ចែករំលែក​បន្ត​ទៅ​ទៀត​ពី​អ្នក​ដែល​មាន​សមានចិត្ត​ទាំងអស់ នឹង​អាច​ជួយ​កែប្រែ​វាសនា​មនុស្ស ១ នាក់ ឬ ១ គ្រួសារ ហើយក៏​ជា​ការ​រួមចំណែក​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ជួយ​អភិវឌ្ឍន៍​សង្គមជាតិ ដែល​ជា​គោលដៅ​ចុងក្រោយ​របស់​រាជរដ្ឋាភិបាល​ដែល​មាន សម្តេច​ធិបតី ហ៊ុន ម៉ាណែត ជា​ប្រមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម