Connect with us

ព័ត៌មានជាតិ

ប្រណាំងទូកខ្នាតអន្តរជាតិ នៅទន្លេវ៉ៃគោ ទាក់ទាញបានពលរដ្ឋ​ចូលរួមទស្សនាច្រើនកុះករ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងទូក ប្រពៃណីខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹកនៅ តាម​បណ្ដោយ​មាត់ទន្លេវ៉ៃគោ បន្ទាប់ពីត្រូវបានផ្ដួចផ្ដើមឲ្យមានការរៀបចំឡើងពីសំណាក់នាយឧត្ដមសេនីយ៍ ហុក ឡងឌី អតីតអគ្គ-ស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨មក ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ ព្រះខែ អកអំបុក ក៏ដូចជាបង្កភាពសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋបាន​ទស្សនាកម្សាន្ត។ នេះបើតាមការលើកឡើងរបស់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។

នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេច ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក ការប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។

សម្តេច ម៉ែន សំអន មានប្រសាសន៍ថា ពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅខេត្តស្វាយរៀង ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយមានការផ្តួចផ្តើម និងការឧបត្ថម្ភពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស រួមជាមួយលោក ម៉ែន វិបុល អភិបាលប្រធានគណបក្សខេត្ត លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត។

សម្តេច​ ម៉ែន សំអន ក៏បានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចប្រកប​ដោយការ​ទទួល​ខុសត្រូវខ្ពស់។ ជាពិសេសកងកម្លាំងទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ហើយប្រចាំការជាប្រចាំ ដើម្បីធ្វើយ៉ាងណាឲ្យពិធីប្រណាំងទូកដំណើរការបានទៅដោយរលូន រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀប​រយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងពិធីប្រណាំងទូកនេះ ។

សម្តេច ម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឲ្យបានច្រើនកុះករ ក្នុងនោះក៏មានស្តង់ពិព័រណ៍តន្ត្រីកំសាន្ត បាញ់កាំជ្រួច បង្ហោះគោម និងការលក់ម្ហូប​អាហារជាច្រើនផងដែរ។

សូមជម្រាបថា ពិធីប្រណាំងទូកឆ្នាំនេះ មានទូកចូលរួមប្រណាំងមកពីបណ្តារាជធានី-ខេត្ត និងទូកក្នុងខេត្ត សរុបចំនួន ៦៧គ្រឿង រួមមាន៖ ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ ២២នាក់ មានចំនួន ៥៧គ្រឿង និងប្រភេទទូកក្ដារ​បីសន្លឹក ចំណុះ ៣នាក់ មានចំនួន ១០គ្រឿង និងមានកីឡាករ-កីឡាការិនី សរុប ១.៦៣៩នាក់ (នារី ១១នាក់)៕

អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

ព័ត៌មានជាតិ១ នាទីute មុន

អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ២១ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

Sokha Hotels

ព័ត៌មានពេញនិយម