Connect with us

ព័ត៌មានជាតិ

រកឃើញទូកខ្លាំងក្នុងការប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

បានផុស

នៅ

ក្រោយការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ពេលនេះ​ បានរកឃើញទូកដែលជាប់ចំណាត់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលក្រោយការប្រណាំងគ្រប់ចំនួន៤ជើង ទទួលបានដូចខាងក្រោម ៖

+ ប្រភេទទូកប្រពៃណីខ្នាត អន្តរជាតិ ផែនទី១

– ចំណាត់ថ្នាក់លេខ១ បានទៅលើទូក ឈ្មោះ ព្រះខ័នមានជ័យបារមីបូព៌ា ទូកពាក់ស្លាកលេខ១១ មក ពីកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយប្រើថិរវេលា១១ នាទី០៤វិនាទី០១

­ ចំណាត់ថ្នាក់លេខ២ ៖ទូកឈ្មោះ រិទ្ធីសែនមានជ័យ ទូកពាក់ស្លាកលេខ១២ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រើថិរវេលា ១១ នាទី ១៥វិនាទី២៤

– ចំណាត់ថ្នាក់លេខ ៣ បានទៅលើទូកឈ្មោះ ស.ស.យ.ក ខេត្តស្វាយរៀង ទូកពាក់ស្លាកលេខ ១៣ មកពីខេត្តស្វាយរៀង ប្រើថិរវេលា១១នាទី ២២វិនាទី០១

+ ចំពោះលទ្ធផលផែនទី២

-ចំណាត់ ថ្នាក់លេខ១បានទៅលើទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ ទូកពាក់ស្លាកលេខ៤៥ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថិរវេលា១០នាទី ៤៨វិនាទី៧៨។

-ចំណាត់ថ្នាក់លេខ២បានទៅលើទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ ទូកពាក់ស្លាកលេខ៣៨ មកពីកងរាជ​អាវុធហត្ថខេត្តសៀមរាប ប្រេីថិរវេលា១០ នាទី ៥៥វិនាទី ២១

­ ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ គ្រុឌសែនជ័យបារមីព្រះនរាយណ៍ ទូកលេខ៣៩មកពីកងរាជ​អាវុធហត្ថខេត្តកណ្តាល ថិរវេលា១១ នាទី ០០វិនាទី៦២។

+ប្រភេទទូកក្ដារបីសន្លឹកផ្នែកនារី

­ ចំណាត់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ ៧មករា ចិត្តតែមួយ ទូកលេខ៥៩ មកពីសមាគមទូកខេត្តកណ្តាល​ថិរវេលា០៧ នាទី ២៧ នាទី ៤៩

­ ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល ទូកពាក់ស្លាកលេខ៥៨ មកពីសាលាស្រុក​រមាសហែក ថិរវេលា ០៨ នាទី ៣២ នាទី ២៧

+ផ្នែក បុរស

­ ចំណាត់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ នាគខៀវមានជ័យ ទូកពាក់ស្លាកលេខ៦៤ មកពីវត្តស្លាកែត​ខេត្តកណ្តាល​ថិរវេលា ០៦នាទី ៤៩វិនាទី០៣។

­ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះកូននាគឆ្លងដែន ទូកពាក់ស្លាកលេខ៦៣ មកពី វត្តស្លាកែត ខេត្តកណ្តាល ថិរវេលា០៦ នាទី៥៣វិនាទី៣២។

­ ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ អធិរាជសែនជ័យបារមីយាយដូន ទូកពាក់ស្លាកលេខ៦១ មកពី កងរាជអាវុធហត្ថរាជធានីភ្នំពេញថិរវេលា០៧ នាទី០៧វិនាទី២០។

សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល លេខ២ ១៥លានរៀល លេខ៣ ១០លានរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា៥លានរៀល លេខ២ ៣លានរៀល និងលេខ៣ ១លានរៀល ។  ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ដែលមិនទទួល​បានជ័យលាភី ទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥០ម៉ឺនរៀលផងដែរ៕

អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

Sokha Hotels

ព័ត៌មានពេញនិយម