Connect with us

ជីវិតកម្សាន្ដ

CL គាំទ្រ G-Dragon ជាសាធារណៈ ចំពេលមានរឿងអាស្រូវគ្រឿងញៀន

បានផុស

នៅ

បន្ទាប់ពីប្រកាសភាពគ្មានកំហុសរបស់ខ្លួនម្តងហើយម្តងទៀត G-Dragon កំពុងទទួលបានការគាំទ្រពីទស្សនិកជន និងមនុស្សជិតស្និទ្ធ ព្រមទាំងមេក្រុម BIGBANG បាននិយាយការពារសមាជិករបស់ខ្លួន ចំពេលមានរឿងអាស្រូវគ្រឿងញៀន។

ទន្ទឹមនោះទៀតសោត CL អតីតសមាជិកក្រុម 2NE1 គឺជា​មិត្ត​ជិតស្និទ្ធ​ចុងក្រោយ​គេ​ដែល​និយាយ​ជា​សាធារណៈ​ដើម្បី​គាំទ្រ G-Dragon ។ នៅលើទំព័រផ្ទាល់ខ្លួនរបស់តារា K Pop រូបនេះបានបង្ហោះរូបភាពដែលថតជាមួយ G-Dragon រួមជាមួយនិមិត្តសញ្ញា chrysanthemum និងសារដើម្បីការពារមនុស្សដែលនាងស្គាល់យ៉ាងស្និតស្នាលបំផុត។ រូបតំណាងនេះត្រូវបានបង្កើតឡើងដោយអ្នកគាំទ្រដើម្បីលើកទឹកចិត្ត និងគាំទ្រ G-Dragon នៅលើបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាយវិការនេះបានបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅរបស់ CL និង G-Dragon ។ តារាប្រុស និងតារាស្រីតែងតែចៀសវាងការប្រាស្រ័យទាក់ទងគ្នា ដើម្បីចៀសវាងពាក្យចចាមអារ៉ាមថាមានស្នេហា ប៉ុន្តែ G-Dragon និង CL គឺបើកចំហរជិតស្និទ្ធនឹងគ្នា។ ប្រសិនបើ G-Dragon ជាមេក្រុម BIGBANG នោះ CL គឺជាអ្នកដឹកនាំក្រុម 2NE1។ តារា​ទាំង​ពីរ​បាន​ស្និទ្ធស្នាល​នឹង​គ្នា​យ៉ាង​ឆាប់​រហ័ស ដោយសារ​តែ​រសជាតិ​តន្ត្រី និង​ស្ទីល​ម៉ូដ​ស្រដៀង​គ្នាតាំងពីដើមទីមកម្ល៉េះ។

ភ្លាមៗ​ក្រោយ​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​បាន​ផ្ទុះ​ឡើង G-Dragon តែង​តែ​អះអាង​ថា​ខ្លួន​គ្មាន​កំហុស។ ស្របពេលកាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា តារា​ប្រុសរូបនេះក៏​បាន​បង្ហាញ​ខ្លួន​យ៉ាង​សកម្ម និង​សហការ​ជាមួយ​ប៉ូលិស​ស៊ើបអង្កេត។ G-Dragon បាន​ទទួល​លទ្ធផល​តេស្ត​ថ្នាំ​អវិជ្ជមាន និង​បាន​បញ្ជូន​សំណាក​សម្រាប់​ការ​ធ្វើ​តេស្ត​ឲ្យកាន់តែស៊ីជម្រៅលើសមុនថែមទៀត។

បន្ទាប់មក តារាប្រុសរូបនេះបានចូលរួមក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ Yonhap ដើម្បីបំភ្លឺពីការសង្ស័យនៃការប្រើប្រាស់គ្រឿងញៀន។ មេក្រុម BIGBANG មិនអាចទប់អារម្មណ៍របស់គាត់បានទេ ហើយស្រក់ទឹកភ្នែកនៅចុងបញ្ចប់នៃការសន្ទនា។ ក្នុងនោះលោកបានបញ្ជាក់ថា ខ្លួនមិនបានប្រើប្រាស់គ្រឿងញៀន ហើយក៏មិនស្គាល់អ្នកគ្រប់គ្រងក្លឹបរាត្រី និងវេជ្ជបណ្ឌិត ដែលត្រូវបានចោទប្រកាន់ពីបទផ្តល់សារធាតុហាមឃាត់ផងដែរ។

G-Dragon បានពន្យល់ថា រាងកាយរបស់គាត់អាចបត់បែនបានជាងមនុស្សធម្មតា ដោយសារតែហាត់រាំយូរ ហើយគាត់ក៏ស្ទាក់ស្ទើរ ព្រោះគាត់បានគិតដោយប្រុងប្រយ័ត្ននូវពាក្យនីមួយៗ។ មេក្រុម BIGBANG រូបនេះក៏បានបញ្ជាក់ពីការសង្ស័យរបស់គាត់ក្នុងការចំអកឲ្យអាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃដែលគាត់បង្ហាញខ្លួនទៅកាន់ប៉ូលិសថា “វាមើលទៅដូចនោះ ប៉ុន្តែតាមពិត ខ្ញុំមិនមានន័យបែបនេះទេ។ ខ្ញុំក៏ជាមនុស្សដែរ ដូច្នេះខ្ញុំមានអារម្មណ៍។ “នៅពេលដែលអ្នកមើលទៅមានការព្រួយបារម្ភ និងអសន្តិសុខ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖korea

ចុចអាន៖សមាជិក BlackPink ៣ រូប សុទ្ធតែមានសកម្មភាព ខណៈ Lisa លែងមានអ្នកអើពើ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម