Connect with us

សេចក្ដីជូនដំណឹង

តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី

បានផុស

នៅ

ភ្នំពេញ៖ ជាការពិតណាស់ កម្មវិធី “ តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី ( Together Action for SDGs) “ ធ្វើ ឡើងនៅ ថ្ងៃទី១៧, ១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពី ម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ ដែលមានទីតាំងស្ថិតនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី  (ជាន់ផ្ទាល់ដី Central Court and Carpet Area)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយកម្មវិធីនេះ មានការរៀបចំដោយក្រុមហ៊ុន អ៊ីអនម៉ល ខេមបូឌា ខូអិលធីឌី និងសហការជាមួយ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ លើសពីនេះទៅទៀត មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាច្រើនមកពីក្រសួង ក្រុមហ៊ុនឯកជន សាស្ត្រាចារ្យ និងអង្គការ ដើម្បីពិភាក្សាលើប្រធានបទទាំង៥ ដែលមានដូចជា៖

o បរិស្ថាន

o ការអភិវឌ្ឍន៍បច្ចេកវិទ្យា

o បញ្ហាសុវត្ថិភាពចំណីអាហារ

o បញ្ហាស្ទះចរាចរណ៍

o ការពង្រឹងអំណាចស្ត្រី

ដោយឡែក សម្រាប់ថ្ងៃទី១៨នេះ កម្មវិធីបានលើក២ប្រធានបទគឺ «ការអភិវឌ្ឍន៍បច្ចេកវិទ្យា»​ ដែរបានអញ្ជើញវាគ្មិនចំនួន​៥​រូបដើម្បីឲ្យចែករំលែកពីយុទ្ធសាស្ត្រនានានៃកការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជានាថ្ងៃអនាគត និងវាគ្មិនចំនួន​៤រូបលើប្រធានបទ «បញ្ហាសុវត្ថិភាពចំណីអាហារ» បញ្ហាសុវត្ថិភាពចំណីអាហារ ក៏ដូចជាយុទ្ធសាស្ត្រនានាដែលរដ្ឋាភិបាលដាក់ចេញដើម្បីការពារ និងអ្វីដែលម្តាយឪពុកគួរគិតគូរដើម្បីចៀសវាងកូនៗទទួលបាននូវអាហារដែលមិនមានសុវត្ថិភាព។

បន្ថែមពីលើនេះទៀត កម្មវិធី អេស ឌី ជី ក៏មានការសម្តែងរបាំពី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរយៈពេល ៣ថ្ងៃ។

ព្រមទាំងការប្រគំតន្រ្តី ពីក្រុមចម្រៀង នារីជប៉ុន BATTEN GIRLS ជាពិសេស ក៏មានវត្តមានតារាចម្រៀងវ័យក្មេងប្រចាំប្រទេសកម្ពុជាទាំង៣រូប ដូចជា កញ្ញា Mina លោក ម៉ម ពេជ្ជរិទ្ធ និងលោក ទេព ពិសិដ្ឋ ដែលនឹងធ្វើឲ្យកម្មវិធីរឹតតែអស្ចារ្យ និងពិសេសតែម្ដង។  

មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៅទៀតនោះ ក្នុងកម្មវិធី អេស ឌី ជី នេះ ក៏នឹងមានការលេងហ្គេម និងចែករង្វាន់ជាច្រើន នៅក្នុងថ្ងៃព្រឹត្តិការណ៍នេះដោយផ្ទាល់ទាំង៣ថ្ងៃផងដែរ។ ហើយនៅថ្ងៃនេះដែរ ក៏ត្រូវនឹងថ្ងៃ Black Friday ដែលនឹងមានការបញ្ចុះតម្លៃរហូតដល់ 70% ហើយថែមទាំងផ្តល់ជូនកាដូឥតគិតថ្លៃថែមទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម