Connect with us

កីឡា

កម្ពុជា​នឹង​ចាប់ផ្តើមលីគបាល់ទះកំពូលខែធ្នូខាងមុខនេះ

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​ប្រកួត​លីគ​បាល់ទះ​កំពូល​កម្ពុជា​នា​​​ចុង​ឆ្នាំ​នេះ បន្ទាប់​ពី​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​២​ទទួល​បាន​ជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា តាម​ការ​គ្រោង​ទុក សហព័ន្ធ​នឹង​រៀបចំ​ការ​ប្រកួត​លីគ​បាល់ទះ​កំពូល​កម្ពុជា​​ ដែល​មាន​ឈ្មោះថា«តេជោលីគ» នា​ចុង​ឆ្នាំ​២០២៣​ ដើម្បី​ពង្រឹង​គុណភាព​វិស័យ​បាល់ទះ​នៅ​កម្ពុជា។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះលីគ​បាល់ទះ​កំពូល​កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​មាន​កីឡាករ​ប្រទេស​៣​រូប​ក្នុង​១​ក្រុម​ដើម្បី​ប្រកួត​ប្រជែង​ឲ្យ​​កីឡាករ​ក្នុង​ស្រុក​កាន់​តែ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង។ ដូច្នេះ​បើ​កីឡាករ​ក្នុង​ស្រុក​មិនខំ​ប្រឹង​ប្រែង​ទេ ​កីឡាករ​បរទេស​នឹង​​ប្រជែង​​កៅអី។ នៅ​ពេល​កីឡាករ​ក្នុង​ស្រុក​ខំ​ប្រឹង​ដើម្បី​​ទទួល​បាន​ឱកាស​លេង​ញឹក​ញាប់​គឺ​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​កាន់​តែ​មាន​គុណភាព។

ការ​រៀបចំ​ឲ្យ​មាន​​លីគ​បាល់​ទះ​កំពូល​កម្ពុជា​គឺ​ដើម្បី​​ស្រប​តាម​លក្ខខណ្ឌ​​តំបន់​អាស៊ី និង​ពិភព​លោក​​ដែល​ទាម​ទារ​ឲ្យ​​ប្រទេស​មួយ​មាន​លីគ​បាល់ទះ​ទើប​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​គ្រប់​លក្ខណៈ​សម្បត្តិ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​នានា​កម្រិត​អាស៊ី និង​ពិភព​លោក។

លោក អាំង សិរីពិសិដ្ឋ បាន​បន្ត​ឲ្យ​ដឹង​ថា ការ​រៀបចំ​ប្រកួត​ពាន​រង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​២​ទទួល​បាន​ជោគជ័យ​ខ្លាំង ដោយសារ​ក្រុម​​ចំនួន​២៩​បាន​ចូល​រួម​ប្រកួត និង​កីឡាករ​ជា​ច្រើន​ទទួល​បាន​ឱកាស​បង្ហាញ​សមត្ថភាព។ ក្នុង​ន័យ​នេះ​គឺ​កីឡាករ​វ័យ​ក្មេង​មួយ​ចំនួន​ដែល​ធ្វើ​បាន​ល្អ​​បាន​ក្លាយ​ជាមុខ​ព្រួយ​របស់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ជ្រើស​រើស​ដើម្បី​ក្លាយ​ជា​ជម្រើស​ជាតិ។

អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​សហព័ន្ធ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​រៀបចំ​ពាន​រង្វាន់​ធំ​ៗ​គឺ​ទទួល​បានការ​ឧបត្ថម្ភ​ពី​​អ្នក​ឧកញ៉ា លាង ឃុន ចំនួន​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ៗ​ឆ្នាំ​ជា​ច្រើន​ឆ្នាំ​សម្រាប់​ការ​ភិវឌ្ឍ​បាល់ទះ​កម្ពុជា ខណៈ​វិស័យ​កីឡា​បាល់ទះ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន។

សូម​បញ្ជាក់​ថា ក្រុមសមាគម​បាល់ទះ​ក្រសួង​មហា​ផ្ទៃ B បានក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី២ ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​លទ្ធផល ៣-១។ ក្នុង​នាម​ជា​ជើង​ឯក ក្រុម​មហា​ផ្ទៃ​ B ទទួល​បាន​ប្រាក់​រង្វាន់​៥០​លាន​រៀល ហើយ​ជើង​ឯក​រង រដ្ឋបាល​រាជធានី​ភ្នំពេញ​ ទទួល​បាន២០​លាន​រៀល និងចំណាត់​ថ្នាក់​លេខ៣​បាន​ទៅ បញ្ជាការដ្ឋាន​អង្គរក្ស B ដោយ​ទទួល​បាន​ប្រាក់​រង្វាន់១២​លាន​រៀល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម