ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ស្មារតីកីឡា ជាការតស៊ូ យកជ័យជម្នះ តែរក្សាបានសាមគ្គីភាព និងមិត្តភាព ក្នុងសន្តិភាព
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា លើកឡើងថា ស្មារតីកីឡា គឺជាការតស៊ូ ព្យាយាម យកជ័យជម្នះ តែរក្សាបានសាមគ្គីភាព ភាតរភាព និងមិត្តភាព ក្នុងសន្តិភាព។

ការលើកឡើងនេះ ក្នុងពិធីអបអរសាទរការប្រកួតកីឡាតេក្វាន់-ដូ អាយធីអេហ្វ ជ្រើសរើសជើងឯក «ពានរង្វាន់ ឯកឧត្ដម ហ៊ុន ម៉ានី» ឆ្នាំ ២០២៣ (ចាប់ពីថ្ងៃទី ១៧-១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣) កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «ស្មារតីកីឡា គឺជាការតស៊ូ ព្យាយាម ដើម្បីយកជ័យជម្នះ តែរក្សាបាននូវសាមគ្គីភាព ភាតរភាព និងមិត្តភាព ក្នុងសន្តិភាព»។ ឯកឧត្ដម បន្ថែមថា ពិតណាស់ នៅលើសង្វៀនប្រកួត យើងជាគូបដិបក្ខ តែចប់ការប្រកួត គឺជាមិត្តភ័ក្ដិគ្នា។

ឯកឧត្ដម ហ៊ុន ម៉ានី បន្តថា មិនថាកីឡាតេក្វាន់-ដូ កើតឡើងនៅទីណា ឬ ពេលណានោះទេ ឯកឧត្ដម ចូលរួមដោយមនោសញ្ចេតនាជាមួយកីឡាករ-កីឡាការិនី ចំពោះទឹកចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងស្វាហាប់។ ស្ថិតក្នុងស្មារតីខាងលើនេះហើយ ទើបការប្រកួតកីឡាតេក្វាន់-ដូ អាយធីអេហ្វ ជ្រើសរើសជើងឯក«ពានរង្វាន់ ឯកឧត្ដម ហ៊ុន ម៉ានី» ឆ្នាំ ២០២៣ ត្រូវបានរៀបចំឡើង។

ឯកឧត្ដម ហ៊ុន ម៉ានី បន្តទៀតថា ការប្រកួតនៅពេលនេះ ជាការរួមចំណែកដល់ការផ្តល់ឱកាសសាកល្បងសមត្ថភាព ដកស្រង់បទពិសោធន៍របស់កីឡាករ ដើម្បីដុសខាត់ សម្រួចចំណេះ ជំនាញ ក្បាច់គុនរបស់ខ្លួន ឈានទៅអាចដណ្ដើមជ័យជម្នះលើឆាកជាតិ និងអន្តរជាតិនានាបន្តថែមទៀត។

ឯកឧត្ដម ហ៊ុន ម៉ានី បានអបអរសាទរដល់ជ័យលាភីជើងឯកគ្រប់វិញ្ញាសាទាំងអស់ ដែលខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញរហូតទទួលបានជ័យជម្នះ។ ជាមួយនោះ ឯកឧត្ដម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡា តេក្វាន់-ដូ អាយធីអេហ្វកម្ពុជា អាជ្ញាកណ្ដាល គ្រូបង្វឹក ក្រុមការងាររៀបចំ និងដៃគូសហការទាំងអស់ ដែលរៀបចំឲ្យមានការប្រកួតនេះឡើង។

ទន្ទឹមនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់អាណាព្យាបាល ក្រុមគ្រួសារ និងអ្នកគាំទ្រទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីប្រកបដោយភាពក្លៀវក្លា ញ៉ាំងឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ អធិកអធម៕
អត្ថបទ ៖ ពិសី





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ