ព័ត៌មានជាតិ
សម្ដេចធិបតី រំលឹកពីការចុះហត្ថលេខាជាមួយក្រុមហ៊ុនអាលីបាបា ដើម្បីលក់ផលិតផលនានារបស់កម្ពុជា
សម្តេចមហាបវរធិបធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា កាលពីសម្ដេចអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសចិនកន្លងទៅ គឺក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានចុះហត្ថលេខាជាមួយក្រុមហ៊ុនអាលីបាបា ដើម្បីលក់ផលិតផលនានារបស់កម្ពុជា។ ការរំលឹកនេះ ធ្វើឡើងក្នុងពិធីប្រកាស ដាក់ឲ្យអនុវត្តកម្មវិធីនយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី មានប្រសាសន៍ថា «កាលពីខ្ញុំទៅចិន ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាជាមួយក្រុមហ៊ុនអាលីបាបា នេះជារូបមន្តមួយ ក្រុមហ៊ុនអាលីបាបានេះ គាត់មានអតិថិជនគាត់រាប់លាននាក់ រយលាននាក់នៅលើពិភពលោក ហើយការឲ្យគាត់ជួយលក់ហ្នឹង គឺអត់មានចាំបាច់ទាល់តែរកភ្នាក់ងារគាត់ មកជួយដើរលក់ទេ គាត់សុំឲ្យចូលក្នុងអា platform បច្ចេកវិទ្យារបស់គាត់ហ្នឹងឯង ដើម្បីដាក់ផលិតផលយើងនៅលើហ្នឹង គឺអតិថិជនរាប់រយលាននាក់នៅលើពិភពលោកមាន»។
សម្ដេចនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កាលពីសម្ដេចអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសចិន នាពេលនោះ គឺសម្ដេចឃើញតាងែន (មៀនប៉ៃលិន) ពីខេត្តប៉ៃលិនរបស់កម្ពុជា បានដាក់លក់នៅលើ platform របស់ក្រុមហ៊ុនអាលីបាបា ដែលបានសាកដាក់លក់មួយកុងតានើរដំបូង គឺដំណើរទៅបានល្អ។
សម្ដេចធិបតី លើកឡើងបន្ថែមថា «បានន័យថា អ្នកលក់ផ្ទាល់មានលទ្ធភាព ដោយមិនចាំបាច់នេះទេ ហើយមិនចាំបាច់តែផលិតផលកសិកម្មទេ អាលីបាបានេះ អាចយើងផលិតផលសិប្បកម្ម ផលិតផលអី ស្រុកយើងអាចលក់បាន»៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ