ព័ត៌មានជាតិ
ផ្តល់កូនឈើគ្រប់ប្រភេទ ១លានដើម ដល់ពលរដ្ឋខេត្តកំពត
កូនឈើគ្រប់ប្រភេទប្រមាណជា ១ លានដើម ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថានផ្តល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពត ដែលរួមមានទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១៣ម៉ឺននាក់ មកពីសាលាចំនួន ៤៣៨ សាលា នៅទូទាំង។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា តាមរយៈកូនឈឺ ១ លានដើម ដែលផ្តល់ជូននាពេលនេះ នឹងជួយកាត់បន្ថយដល់ការប៉ះពាល់នៃសុវត្ថិភាពបរិស្ថាន។
លោកថា ភាពបៃតងស្រស់នៃដើមឈើនឹងស្រូបយកឧស្ម័នកាបូនិច និងបញ្ចេញមកវិញនូវអុកស៊ីហ្សែនដែលមានសារៈសំខាន់ចំពោះជីវិតនៅលើផែនដី ហើយអុកស៊ីហ្សែនគឺជាតម្រូវការចាំបាច់ចំពោះសារពាង្គកាយមនុស្ស និងសភាវៈដែលមានជីវិតដើម្បីដកដង្ហើម ហើយព្រៃឈើស្រូបយកបរិមាណដ៏ច្រើននៃឧស្ម័នកាបូនិចដែលបញ្ចេញដោយសកម្មភាពមនុស្ស។

លោកបន្តទៀតថា ការចូលរួមអនុវត្តយុទ្ធនាការនៅថ្ងៃនេះគឺជាសក្ខីភាពនៃការគាំទ្រ និងការជំរុញអនុវត្តកម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចាត់ទុកការកែទម្រង់ ការគ្រប់គ្រងធនធាន ធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ ក៏បានដាក់បញ្ចូលនូវក្រប ខណ្ឌការងាររបស់ក្រសួងបរិស្ថានចំនួន ៥ ដែលមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចិរភាព, និងការ លើកកម្ពស់ការទូតបៃតង។

លោក អ៊ាង សុផល្លែត ក៏បានសង្កត់ធ្ងន់ដែរថា ដើម្បីឈានទៅសម្រេចក្របខណ្ឌការងារទាំង ៥ ខាងលើចាំបាច់ណាស់ដែលក្រសួងបរិស្ថានត្រូវដាក់ចេញនូវការងារអាទិភាពចំនួន ៣ សំខាន់ត្រូវជំរុញរយៈពេល ១០០ថ្ងៃ។ ទី១ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះ និងដាំកូនឈើសំដៅបង្កើនគម្របព្រៃឲ្យដល់ ៦០% នៅឆ្នាំ២០៥០ និងទី៣ ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចិរភាព និងអព្យាក្រឹតកាបូន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ