Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ ថៃ រាប់រយនាក់កំពុងជម្លៀសចេញពី មីយ៉ាន់ម៉ា តាមប្រទេសចិន ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា

បានផុស

នៅ

ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋថៃជាង ២០០ នាក់ដែលជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែការប្រយុទ្ធគ្នានៅភាគខាងជើងរវាងទាហានរបស់រដ្ឋាភិបាលយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចអារ៉ាកាន់ កំពុងត្រូវបានជម្លៀសមកកាន់ស្រុកកំណើតតាមរយៈប្រទេសចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសថៃបាននិយាយថា ពលរដ្ឋថៃមួយក្រុមដែលមានគ្នីគ្នា ២៦៦ នាក់ រួមជាមួយជនជាតិហ្វីលីពីន និងសិង្ហបុរីដែលមិនដឹងចំនួនច្បាស់លាស់ កំពុងត្រូវបានជម្លៀសចេញពីទីក្រុង Laukkaing ភាគខាងជើងរដ្ឋ Shan ទៅកាន់ព្រំដែន មីយ៉ាន់ម៉ា-ចិន ដោយមានជំនួយពីអាជ្ញាធរមីយ៉ាន់ម៉ា ។

ក្រសួងការបរទេសបាននិយាយទៀតថា ក្រុមនេះនឹងត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងប្រទេសចិន ហើយបន្ទាប់មកនឹងហោះហើរពីទីក្រុង Kunming តាមជើងហោះហើរចំនួន ២ ទៅកាន់ទីក្រុងបាងកក ហើយពួកគេក៏នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យការជួញដូរមនុស្ស និងកំណត់ត្រាឧក្រិដ្ឋកម្មណាមួយផងដែរ ។

អាជ្ញាធរថៃបានបញ្ជាក់ថា ពលរដ្ឋមួយចំនួនដែលជាប់ក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាជនរងគ្រោះនៃការជួញដូរមនុស្ស ហើយខ្លះទៀតអាចជាប់ពាក់ព័ន្ធជាមួយនឹងក្រុមឧក្រិដ្ឋជនតាមអនឡាញ ។ ទោះយ៉ាងណា ក្រសួង​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​នៃ​ជើង​ហោះ​ហើរសម្រាប់ការវិលត្រឡប់ចូលស្រុកវិញរបស់ពលរដ្ឋថៃទាំងនោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា ​ក្រុម​នេះ​បានធ្វើ​ដំណើរ​ទៅ​ព្រំដែន​ចិន​កាលពី​ថ្ងៃ​អាទិត្យ ។

ស្របពេលជាមួយគ្នានេះ ការជម្លៀសពលរដ្ឋថៃទៅកាន់ប្រទេសចិនគឺធ្វើឡើងត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជនជាតិថៃចំនួន ៤១ នាក់ផ្សេងទៀតបានវិលត្រឡប់ចូលស្រុកវិញតាមផ្លូវគោក ក្រោយមានការសម្របសម្រួលរវាងអាជ្ញាធរថៃ និងកងទ័ពមីយ៉ាន់ម៉ា ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ព្រមទាំងរងការវាយលុកយ៉ាងខ្លាំងក្លានៅផ្នែកខ្លះនៃភាគខាងជើងពីសំណាក់សម្ព័ន្ធភាពនៃជនជាតិភាគតិចចំនួន ៣ ក្រុមដែលបានព្រួតដៃគ្នាជាមួយនឹងក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិតេយ្យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ក្រោយ ថៃ ជួបគ្រោះរញ្ជួយដី ប្រជាជន បារម្ភខ្លាចបាក់ទំនប់ទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១១ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ចរាចរណ៍១២ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ៣ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម