Connect with us

ព័ត៌មានអន្ដរជាតិ

ទើបចូលណាតូ, ហ្វាំងឡង់ ស្រាប់តែបញ្ជូនទាហានបន្ថែមទៅព្រំដែនជាប់ រុស្ស៊ី 

បានផុស

នៅ

ទើបចូលអង្គការណាតូបានប៉ុន្មានខែប៉ុណ្ណោះ ប្រទេសហ្វាំងឡង់ បានដាក់ពង្រាយទាហានបន្ថែម ដើម្បីជួយពង្រឹងសន្តិសុខនៅច្រក Vartius ស្ថិតលើព្រំដែនប្រវែង១៣៤០គីឡូម៉ែត្ររបស់ខ្លួន ជាប់ជាមួយប្រទេសរុស្ស៊ី។

(រូបថត៖ E-huquq)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Varius គឺជាច្រកព្រំដែនមួយ ក្នុងចំណោមច្រកទាំងបួន ដែលនៅតែបើកចំហ បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុង ហែលស៊ិនគី ដើម្បីបិទច្រកចូលភាគខាងត្បូង ចំពេលមានការចោទប្រកាន់ថា រុស្ស៊ីកំពុងរុញជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោនពីប្រទេសទីបី ទៅកាន់ព្រំដែនហ្វាំងឡង់។

ឆ្មាំព្រំដែនបាននិយាយនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យទី១៩ខែវិច្ឆិកាថា “នៅស្ថានីយ៍ព្រំដែន Vartius ក្នុងតំបន់ Kuhmo, របាំងបណ្តោះអាសន្ន កំពុងត្រូវបានសាងសង់។ កងកម្លាំងការពារជាតិ កំពុងគាំទ្រឆ្មាំព្រំដែន ក្នុងការងារសាងសង់នេះ”។

(រូបថត៖ Getty Images)

កាលពីថ្ងៃសៅរ៍ ប្រទេសហ្វាំងឡង់បានបិទច្រកចូល Vaalimaa, Nuijamaa, Imatra និង Niirala នៅភាគអាគ្នេយ៍ ដោយលើកឡើងពីតម្រូវការដើម្បីទប់ស្កាត់លំហូរអ្នកស្វែងរកសិទ្ធិជ្រកកោន បន្ទាប់ពីអាជ្ញាធរ​ បាន​រាយការណ៍​ពីកំណើន​នៃ​ការ​ឆ្លង​ដែន​ខុស​ច្បាប់ រួម​ទាំង​ជន​ចំណាក​ស្រុក​មក​ពី​ប្រទេស​ស៊ីរី យេម៉ែន និង​អ៊ីរ៉ាក់ផងដែរ។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Hakkanen បានហៅការបិទនេះថាជា “សារច្បាស់ៗ ផ្ញើទៅរុស្ស៊ី ដែលកំពុងប្រើប្រាស់ជនចំណាកស្រុក ដើម្បីជំរុញវិបត្តិជនចំណាកស្រុកនៅអឺរ៉ុបឲ្យកាន់តែអាក្រក់ និងបង្កអស្ថិរភាពដល់ការរួបរួមគ្នា។

ដូចប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃទៀតដែរ, ហ្វាំងឡង់ បានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញជម្លោះដែលកំពុងបន្តជាមួយអ៊ុយក្រែន។ ហ្វាំងឡង់ក៏បានដកឋានៈមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ហើយបានចូលរួមជាសមាជិកណាតូក្នុងខែមេសា ឆ្នាំ២០២៣ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ថា សមាជិកភាពណាតូរបស់ ហ្វាំងឡង់ នឹងធ្វើឲ្យអឺរ៉ុបកាន់តែវឹកវរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៥ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម