កីឡា
លោក Oleg ស្រមៃថ្ងៃណាមួយបានភ្លក្សរសជាតិដឹកនាំក្លិបនៅអឺរ៉ុប UEFA
លោក Oleg Starynskyi មានអារម្មណ៍ចង់សាករសជាតិដឹកនាំក្លិបចូលរួមប្រកួតក្នុងពានរង្វាន់ធំៗនៅតំបន់អឺរ៉ុប ដោយសារលោកធ្លាប់ចូលរួមជាមួយក្លិបនៅប្រទេសអ៊ុយក្រែនជាទឹកដីកំណើតរបស់ខ្លួន។

លោក Oleg បានឲ្យដឹងថា ៖«បច្ចុប្បន្នខ្ញុំផ្តោតសំខាន់ជាមួយភ្នំពេញក្រោនដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងរដូវកាលនេះ ក៏ដូចជារដូវកាលក្រោយៗ ប៉ុន្តែខ្ញុំសង្ឃឹមថា នៅថ្ងៃណាមួយ ខ្ញុំបានត្រឡប់ទៅតំបន់អឺរ៉ុបវិញ ពីព្រោះខ្ញុំក៏ចង់មានអារម្មណ៍ពិសេសពេលដឹកនាំក្រុមប្រកួតក្នុងពានរង្វាន់ Champions League ជាពិសេសលេងនៅប្រទេសរបស់ខ្ញុំ»។
លោកបានប្រាប់ថា គ្រាន់តែនឹកគិតដល់ការដឹកនាំក្លិបនៅអឺរ៉ុបក៏កើតមានអារម្មណ៍ពិសេសដែរ ដូច្នេះលោកសង្ឃឹមថ្ងៃណាមួយ លោកអាចវិលត្រឡប់ទៅដឹកនាំក្លិបណាមួយនៅតំបន់អឺរ៉ុបវិញ ជាពិសេសក្លិបនៅប្រទេសកំណើតរបស់លោក។
«គ្រាន់តែគិត ក៏ខ្ញុំមានអារម្មណ៍រីករាយដែរ ពីព្រោះខ្ញុំក៏ជាផ្នែកមួយរបស់ក្លិប Shakhtar Donetsk។ ខ្ញុំធ្លាប់ធ្វើការជាអ្នកវិភាគជាមួយក្លិបនេះ។ ខ្ញុំយល់ដឹងច្រើនពីបាល់ទាត់នៅទីនោះ ហើយក៏ធ្លាប់ចូលរួមជាមួយក្រុមក្នុងការប្រកួតជាមួយក្លិបធំៗដូចជា Manchester City, Atalanta ជាដើម។ វាជាអារម្មណ៍ពិសេសបំផុតសម្រាប់ខ្ញុំចំពោះការប្រកួតប្រជែងនៅតំបន់អឺរ៉ុបគឺជាអារម្មណ៍ដ៏អស្ចារ្យដែលមិនអាចបរិយាសបាន។ នៅទីនោះបរិយាកាសបាល់ទាត់ពិតជាអស្ចារ្យណាស់ដែលនរណាៗក៏ចង់ចូលរួម»។ គ្រូបង្វឹកភ្នំពេញក្រោនបានបង្ហាញអារម្មណ៍។

ពិតណាស់មុនពេលចូលមកដឹកនាំភ្នំពេញក្រោន លោក Oleg Starynskyi ធ្លាប់ធ្វើជាប្រធានផ្នែកវិភាគរបស់ Shakhtar Donetsk ដែលជាក្លិបអាជីពដ៏ជោគជ័យ និងមានបទពិសោធច្រើនក្នុងពានរង្វាន់ធំរបស់អឺរ៉ុបគឺ UEFA Champions League និង UEFA Europa League ដូច្នេះលោកមានអនុស្សាវរីយ៍ច្រើនជាមួយក្លិបរបស់អ៊ុយក្រែនមួយនេះ។
លោក Oleg Starynskyi ធ្លាប់ជាជំនួយការគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីអាយុ១៧ឆ្នាំ និងជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំចន្លោះឆ្នាំ២០១៥ ដល់២០១៦។ បន្ទាប់មកលោកបានដឹកនាំក្រុមយុវជនភ្នំពេញក្រោនអាយុក្រិម១៩ឆ្នាំ មុនពេលដឹកនាំក្រុមធំភ្នំពេញក្រោន ឆ្នាំ២០១៦-១៧។

ចន្លោះឆ្នាំ២០១៩-២០២០ លោកជាប្រធានផ្នែកវិភាគរបស់ក្លិបបាល់ទាត់អ៊ុយក្រែន Shakhtar Donetsk មុនពេលត្រឡប់មកដឹកនាំភ្នំពេញក្រោនវិញនៅឆ្នាំ២០២០។ រយៈពេល២រដូវកាលចុងក្រោយលោកបានជួយភ្នំពេញក្រោនឈ្នះពានរង្វាន់ធំចំនួន៦៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច