KPT+
ចង់ដឹងថាមនុស្សម្នាក់មានទ្រព្យឬអត់ទៅថ្ងៃមុខ គ្រាន់តែមើល ៣ ចំណុចនេះ
ភាពក្រីក្រមិនមែនមានន័យថាគ្មានឱកាសក្នុងជីវិតនោះទេ ហើយក្រនៅពេលនេះ ក៏មិនមានន័យថាអ្នកនឹងក្រទៅថ្ងៃអនាគតដែរ។ ប៉ុន្តែប្រសិនបើអ្នកមានទម្លាប់អាក្រក់ច្រើនពេកនាបច្ចុបប្បន្ន អ្នកនឹងជាប់គាំងក្នុងភាពក្រីក្រអស់មួយជីវិត ធ្វើឲ្យពិបាកក្នុងការក្លាយជាអ្នកមានទៅថ្ងៃខាងមុខ។
បើអ្នកចង់កែប្រែវាសនា អ្នកត្រូវកែចំណុចខ្វះខាត៣ចំណុចខាងក្រោមជាមុនសិន ដើម្បីបើកផ្លូវទៅរកភាពរុងរឿងនៃទ្រព្យធន។
១ ចំណាយលុយដោយគ្មានការអត់ធ្មត់ ឬខ្ជះខ្ជាយ
ការរស់នៅតាមទីក្រុងការចំណាយក៏ច្រើគួរសម មិនថាថ្លៃម្ហូប ថ្លៃទឹកភ្លើង ឬការទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃសុទ្ធតែប្រើលុយជាចាំបាច់។ ប៉ុន្តែប្រសិនបើយើងចំណាយខ្ជះខ្ជាយ ដោយគ្មានការអត់ធ្មត់តាមតែអារម្មណ៍ ប្រាដកណាស់ថាមួយខែៗអ្នកគ្មានសល់ប្រាក់មួយកាក់មួយសេនណាឡើយ។
ពិភពខាងក្រៅតែងតែពោរពេញទៅដោយអន្ទាក់នៃការប្រើប្រាស់ ដើម្បីជំរុញមនុស្សឲ្យបង្កើនការទិញលើសពីតម្រូវការ ហើយការប្រើប្រាស់លុយទិញរបស់ដែលមិនត្រូវការ នឹងក្លាយជាទម្លាប់នាំឲ្យមានផលវិបាកទៅថ្ងៃអនាគត។ ការចំណាយប្រាក់ដើម្បីបង្កើនគុណភាពជីវិត គឺជារឿងធម្មជាតិ ប៉ុន្តែអ្នកត្រូវចំណាយក្នុងកម្រិតមធ្យម ក្នុងកម្រិតកំណត់ ក្នុងសមត្ថភាពហិរញ្ញវត្ថុរបស់អ្នក។ ចៀសងវាងសោកស្ដាយ នៅពេលដែលអ្នកខំប្រឹងអស់ពាក់កណ្តាលជីវិត ហើយមិនបានសន្សំអ្វីសោះ នោះពិតជាគួរឲ្យអាណិតខ្លួនវិញទេ។
២ កុំស្ទាក់ស្ទើរក្នុងការវិនិយោគលើខ្លួនឯង
មនុស្សមួយចំនួនសុខចិត្តចំណាយប្រាក់ច្រើនលើអាហារ ឈុតសំលៀកបំពាក់ កាបូប ឬស្បែកជើង ជាជាងចុះឈ្មោះចូលថ្នាក់រៀនដើម្បីបង្កើនសមត្ថភាព។ បន្ទាប់ពីនោះ លុយរបស់ពួកគេប្រែទៅជាទម្លាប់ ដោយការទិញគ្រឿងតុបតែង ឬធុញទ្រាន់នឹងការប្រើប្រាស់វាពីរបីដង រួចបោះវាចោល។ ប៉ុន្តែសមត្ថភាពរបស់ពួកគេក្នុងការប្រកួតប្រជែងនៅកន្លែងធ្វើការតែងតែនៅទ្រឹង។ សមត្ថភាពដែលមិនបានអភិវឌ្ឍមានន័យថា អ្នកអាចត្រូវបានគេទុកឲ្យនៅពីក្រោយដោយជំនោរនៃពេលវេលា។
ការមិនចង់វិនិយោគលើខ្លួនឯងគឺជាទម្លាប់អាក្រក់មួយដែលធ្វើឲ្យអ្នកកាន់តែក្រ និងក្រលើសដើម។ កុំគ្រាន់តែមើលឃើញបច្ចុប្បន្ន ហើយព្រងើយកន្តើយនឹងឱកាសដើម្បីព្យាយាមដើម្បីផលប្រយោជន៍រយៈពេលវែង។
ថ្វីដ្បិតតែ ការរៀនត្រូវការពេលវេលា និងលុយកាក់ ប៉ុន្តែរាល់លុយដែលយើងវិនិយោគនឹងត្រលប់មកវិញរាប់ម៉ឺនដងនាពេលអនាគត។ នៅពេលអ្នកបង្ហាញសមត្ថភាព មេកើយអ្នកពេញចិត្តក្នុងការតម្លើងឋានៈ និងការដំឡើងប្រាក់ខែមិនខាន។
៣ បដិសេធការកែលម្អការយល់ដឹង
ប្រសិនបើអ្នកចង់រកលុយ អ្វីដែលត្រូវធ្វើដំបូងគឺបង្កើនការយល់ដឹង ពង្រីកចក្ខុវិស័យ និងស្វែងយល់ពីការគិតរបស់អ្នក។ ការប្រាស្រ័យទាក់ទងគ្នាកាន់តែច្រើនជាមួយមិត្តរួមការងារ និងធ្វើឲ្យជីវិតរបស់យើងប្រសើរឡើងជានិច្ច អាចជួយឲ្យយើងទទួលបានទស្សនៈ និងគំនិតថ្មីៗ។
អានសៀវភៅឲ្យបានច្រើន ហើយគិតឲ្យបានច្រើន នេះអាចជួយអ្នកឲ្យយើងពង្រីកគំនិត ចៀសវាងស្ថានភាពកង្កែបនៅបាតអណ្តូង ហើយដោយហេតុនេះ ទើបយើងអាចមើលឃើញតួនាទី និងគោលដៅបានត្រឹមត្រូវ។ មនុស្សដែលមានចក្ខុវិស័យកាន់តែខ្ពស់ នឹងឈរកាន់តែខ្ពស់។ ចំណេះដឹងក្រាស់ និងរឹងគឺគ្រប់គ្រាន់ដើម្បីលើកពួកគេទៅកាន់ចំណុចកំពូលនៃភាពជោគជ័យ។ នេះជាកម្រិតដែលអ្នកដែលមិនព្រមកែលម្អការយល់ដឹងរបស់ខ្លួន ហើយរឹងរូសប្រកាន់ភ្ជាប់នឹងការរើសអើងរបស់ខ្លួន នោះមិនអាចឈានដល់គោលដៅឡើយ។
ជារួម មនុស្សដែលគ្មានលុយច្រើនតែរក្សាទម្លាប់អាក្រក់បីយ៉ាង៖ ចាយលុយដោយមិនគិត តែគិតច្រើនពេកពេលរៀបចំផែនការសន្សំលុយ; គ្មានឆន្ទៈក្នុងការវិនិយោគក្នុងការរៀន; បដិសេធមិនកែលម្អចំណេះដឹង។ អ្នកដែលមានកត្តាទាំងបីនេះ ច្រើនតែប្រឈមមុខនឹងការលំបាកជាច្រើននៅពេលអភិវឌ្ឍអាជីពរបស់ពួកគេនាពេលអនាគត។
ជំនួសឲ្យការត្អូញត្អែរអំពីភាពអយុត្តិធម៌នៃជោគវាសនា វាជាការប្រសើរជាងសម្រាប់ពួកគេដើម្បីចាប់ផ្តើមផ្លាស់ប្តូរខ្លួនឯងឥឡូវនេះ។ ការរកលុយមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែដរាបណាអ្នកបន្តរីកចម្រើន វានឹងមានវិធីកាន់តែច្រើនឡើងដើម្បីពង្រីកប្រាក់ចំណូលរបស់អ្នក។ ការធ្វើឲ្យខ្លួនឯងប្រសើរឡើង គឺជាការធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែងរបស់អ្នក ដោយជួយអ្នកឈរយ៉ាងរឹងមាំក្នុងពាក់កណ្តាលជីវិត ដោយមិនត្រូវបានរុញច្រាន ឬប្លន់ឱកាសរបស់អ្នកពីនរណាម្នាក់ឡើយ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1472.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច