Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហេសបូឡា វាយប្រហារជំរំយោធាអ៊ីស្រាអែល

បានផុស

នៅ

ក្រុមហេសបូឡារបស់ប្រទេសលីបង់ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានបាញ់មីស៊ីលប្រឆាំងរថក្រោះនៅឯជំរំយោធា Biranit នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមឧទ្ទាមនេះបាននិយាយថា ខ្លួនបានកំណត់គោលដៅលើជំរំអ៊ីស្រាអែលដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។ យ៉ាងណាមិញ នៅក្នុងការវាយប្រហារ ពុំមានអ្នក​ស្លាប់ ឬរង​របួស​ត្រូវ​បាន​គេ​រាយការណ៍នោះទេ​។

ដោយឡែកកងទ័ពអ៊ីស្រាអែលវិញ បាននិយាយថា ខ្លួនបានឆ្លើយតបទៅនឹងកាំជ្រួចប្រឆាំងរថក្រោះ ដែលបាញ់ចេញពីប្រទេសលីបង់ ស្របពេលដែលទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់លីបង់ NNA បានរាយការណ៍ពីការបាញ់ផ្លោងកាំភ្លើងធំរបស់អ៊ីស្រាអែល នៅតំបន់ជុំវិញទីក្រុង Naqoura និងភ្នំ Labouneh នៅភាគខាងត្បូងនៃប្រទេស។

ភាពតានតឹងនៅតាមព្រំដែនកើតឡើងនៅពេលដែលអ៊ីស្រាអែលបានបន្តប្រតិបត្តិការផ្លូវអាកាស និងជើងគោកដោយឥតឈប់ឈររបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាសលើទីប្រជុំជនព្រំដែនអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Anadolu

ចុចអាន៖ លោក បៃដិន ប្រាប់ អ៊ីស្រាអែល ថា គួរតែទុកឲ្យ ប៉ាឡេស្ទីន ជាអ្នកគ្រប់គ្រង​តំបន់ហ្គាហ្សាវិញទៅ

ចុចអាន៖ អ៊ីស្រាអែល បើកការវាយប្រហារអាកាស លើមន្ទីរពេទ្យឥណ្ឌូណេស៊ី នៅ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទី មុន

ផ្ទុះការចាប់អារម្មណ៍ Jin ប៉ះជាមួយតួឯកស្រីរឿង Fifty shade of grey

សេចក្ដីជូនដំណឹង១៧ នាទី មុន

ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមអបអរទិវាសម្អាតពិភពលោកឆ្នាំ២០២៤ ជាមួយសកម្មភាពប្រមូលសំរាមជាបន្តបន្ទាប់

សន្តិសុខសង្គម១៨ នាទី មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ជីវិតកម្សាន្ដ២៤ នាទី មុន

អ្នកគាំទ្រ NewJeans ផ្ញើកម្រងផ្កាបុណ្យសពនៅមុខអគារក្រុមហ៊ុន HYBE ជាថ្មីម្ដងទៀត

Sokha Hotels

ព័ត៌មានពេញនិយម