Connect with us

ព័ត៌មានអន្ដរជាតិ

EU ប្រាប់ឲ្យអ៊ីស្រាអែល ត្រូវតែគោរពច្បាប់សង្គ្រាម

បានផុស

នៅ

អ៊ីស្រាអែល ត្រូវតែគោរពច្បាប់សង្គ្រាម និងចាត់វិធានការប្រុងប្រយ័ត្នជាចាំបាច់ទាំងអស់ ដើម្បីចៀសវាងការស្លាប់ជនស៊ីវិល ខណៈខ្លួននៅតែបន្តការវាយប្រហារតាមផ្លូវអាកាស និងដីគោកនៅតំបន់ហ្គាហ្សា ប្រឆាំងក្រុមប្រដាប់អាវុធហាម៉ាសប៉ាឡេស្ទីន។ នេះបើតាមការបញ្ជាក់ពីតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស លោក Josep Borrell។

លោក Josep Borrell (រូបថត៖ សភាអឺរ៉ុប)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសជាមួយកាសែត El Pais របស់អេស្ប៉ាញ កាលពីថ្ងៃចន្ទទី២០ខែវិច្ឆិកា លោក Borrell បានរំលឹកឡើងវិញថា ថ្វីបើលោកថ្កោលទោសការវាយប្រហាររបស់ចលនាហាម៉ាសលើអ៊ីស្រាអែលក៏ដោយ ប៉ុន្តែភាពភ័យរន្ធត់មួយ មិនគួរបង្ហាញឲ្យឃើញភាពភ័យរន្ធត់មួយទៀតទេ។ លោកនិយាយបែបនេះ ដោយសំដៅទៅលើការទម្លាក់គ្រាប់បែកឥតឈប់ឈរនៅតំបន់ហ្គាហ្សា។

អ្នកការទូតកំពូល EU រូបនេះបន្តថា លោកបានរំលឹកមន្ត្រីអ៊ីស្រាអែលថា សង្រ្គាមមានច្បាប់របស់វា ហើយការទម្លាក់គ្រាប់បែកត្រូវតែគិតគូរដល់ការស្លាប់និងរបួសមនុស្ស។

ទន្ទឹមនោះ លោក Borrell បានសម្តែងនូវភាពមិនច្បាស់លាស់ ទាក់ទងនឹងការអះអាងរបស់អ៊ីស្រាអែលដែរថា ការវាយប្រហារដ៏មានឥទ្ធិពលលើអគារនានាក្នុងតំបន់ហ្គាហ្សា គឺមានគោលបំណងបំផ្លាញផ្លូវរូងក្រោមដី ដែលសាងសង់ដោយក្រុមហាម៉ាស។

ប្រជាជននៅហ្គាហ្សា (រូបថត៖ Getty Images)

លោកក៏បានគូសបញ្ជាក់ផងដែរថា ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន មិនអាចដោះស្រាយជាមួយនឹងការជម្លៀសប្រជាជនច្រើនជាងពីរលាននាក់ចេញពីតំបន់ហ្គាហ្សាបានទេ ហើយថា មានតែដំណោះស្រាយនយោបាយប៉ុណ្ណោះ ទើបមានឱកាសជោគជ័យ។ ប្រសិនបើអ៊ីស្រាអែលចង់កសាងសន្តិភាព ពួកគេមិនអាចសាបព្រួសនូវភាពស្អប់ខ្ពើមបន្ថែមទៀតបានឡើយនាពេលឥឡូវនេះ។

ចាប់តាំងពីផ្ទុះសង្គ្រាមនៅថ្ងៃទី៧ខែតុលាមក EU បានទទួលស្គាល់សិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន និងអំពាវនាវសម្រាប់ការផ្អាកបាញ់មនុស្សធម៌។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអឺរ៉ុបមួយចំនួន ដូចជាសហរដ្ឋអាមេរិកផងដែរ បានស្ទាក់ស្ទើរក្នុងការជំរុញឲ្យភាគីទាំងសងខាង ឲ្យយល់ព្រមលើបទឈប់បាញ់ ដោយលើកឡើងពីក្តីព្រួយបារម្ភអំពីថាតើ កិច្ចព្រមព្រៀងបែបនេះនឹងធានាសន្តិសុខរបស់ប្រទេសនាពេលអនាគតដែរឬក៏អត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ីស្រាអែល បើកការវាយប្រហារអាកាស លើមន្ទីរពេទ្យឥណ្ឌូណេស៊ី នៅ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

២៥​នាក់​ស្លាប់​និងរាប់ពាន់នាក់ជម្លៀសចេញ​ក្នុង​​ទឹកជំនន់​នៅភាគខាងត្បូងឥណ្ឌា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមសេនាសន្តិភាពធ្វើទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី

ព័ត៌មានជាតិ៦ ម៉ោង មុន

កងកម្លាំង​យោធា​១១៩​នាក់​ ខេត្តកោះកុង បាន​យល់ដឹង​ពី​គោលការណ៍​គ្រឹះ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយបាតុកម្មនៅកូរ៉េដែលមានគោលបំណងផ្តួលរំលំរដ្ឋាភិបាល អ្នកច្បាប់ប្រាប់ពីទោស និងការប្រឈមផ្លូវច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនាវដ្តី Newsweek  មានបំណងផ្សាយពីការពិត និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ទៅកាន់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម