Connect with us

ព័ត៌មានអន្ដរជាតិ

ទារកកើតមិនគ្រប់ខែ ត្រូវជម្លៀសទៅអេហ្ស៊ីប ខណៈរថក្រោះអ៊ីស្រាអែល ឡោមព័ទ្ធមន្ទីរពេទ្យឥណ្ឌូណេស៊ី នៅហ្គាហ្សា

បានផុស

នៅ

កាលពីថ្ងៃចន្ទទី២០ខែវិច្ឆិកា ទារកកើតមិនគ្រប់ខែចំនួន២៨នាក់ ដែលជម្លៀសចេញពីមន្ទីរពេ​ទ្យធំបំផុតរបស់តំបន់ហ្គាហ្សា ត្រូវបានគេនាំទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីព្យាបាលបន្ទាន់ ខណៈអាជ្ញាធរប៉ាឡេស្ទីននិងអង្គការសុខភាពពិភពលោក និយាយថា មនុស្ស១២នាក់ ត្រូវបានសម្លាប់នៅមន្ទីរពេទ្យហ្គាហ្សាមួយទៀត ដែលកំពុងឡោមព័ទ្ធដោយរថក្រោះអ៊ីស្រាអែល។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទារកទើបនឹងកើត បានស្ថិតនៅក្នុងមន្ទីរពេទ្យ Al Shifa ភាគខាងជើងតំបន់ហ្គាហ្សា ជាកន្លែងដែលទារកមួយចំនួនទៀតត្រូវបាត់បង់ជីវិត ដោយសារតែការដួលរលំនៃសេវាវេជ្ជសាស្រ្ត អំឡុងការវាយលុកយោធារបស់អ៊ីស្រាអែល លើទីក្រុងហ្គាហ្សា។

កងកម្លាំងអ៊ីស្រាអែល បានដណ្តើមកាន់កាប់មន្ទីរពេទ្យ Shifa កាលពីសប្តាហ៍មុន ដើម្បីស្វែងរកនូវអ្វីដែលពួកគេនិយាយថា ជាបណ្តាញផ្លូវរូងក្រោមដី ជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្រោមនោះ។ អ្នកជំងឺ បុគ្គលិកពេទ្យ និងជនភៀសខ្លួនរាប់រយនាក់ ក៏បានចាកចេញពីមន្ទីរពេទ្យដែរ។

(រូបថត៖ Arab News)

កាលពីថ្ងៃអាទិត្យ ទារក ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Rafah នៅតាមព្រំដែនភាគខាងត្បូងនៃតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដូច្នេះស្ថានភាពរបស់ពួកគេអាចតាមដានបាន មុនពេលផ្ទេរទៅកាន់ប្រទេសអេហ្ស៊ីប។

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus និយាយថា ទារក១២នាក់ត្រូវបានដឹកតាមយន្តហោះទៅកាន់ទីក្រុងគែរ នៃប្រទេសអេហ្ស៊ីបរួចហើយ។

លោក Tedros Adhanom Ghebreyesus (រូបថត៖ Anadolu)

យ៉ាងណាក្តី អ្នកនាំពាក្យ WHO និយាយថា ទារកដែលត្រូវបានជម្លៀសទាំងអស់ កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគយ៉ាងធ្ងន់ធ្ងរ។

ចាប់តាំងពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Shifa បានជូនដំណឹងជាលើកដំបូងដល់អន្តរជាតិក្នុងខែនេះ អំពីទារកកើតមិនគ្រប់ខែចំនួន៣៩នាក់ដែលប្រឈមនឹងហានិភ័យពីកង្វះការគ្រប់គ្រងការឆ្លងមេរោគ ទឹកស្អាត និងថ្នាំសង្កូវ, ក្រោយមកមានទារកទើបនឹងកើតចំនួន៨នាក់បានបាត់បង់ជីវិត គួរឲ្យរន្ធត់ចិត្តជាទីបំផុត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ EU ប្រាប់ឲ្យអ៊ីស្រាអែល ត្រូវតែគោរពច្បាប់សង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ណែនាំសិក្ខាកាមវគ្គសុក្រឹតការ ចងចាំពីតួនាទីភារកិច្ច ដើម្បីការពារប្រយោជន៍កម្មករនិយោជិត និងនិយោជក

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម