Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ថា កិច្ចព្រមព្រៀងដោះលែង​ចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស ជិតសម្រេចបានមែនទែនហើយ

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ជឿជាក់ថា កិច្ចព្រមព្រៀងដោះលែង​ចំណាប់ខ្មាំង ដែល​ត្រូវ​ក្រុម​ហាម៉ាស ​ចាប់យក​ពី​អ៊ីស្រាអែល ​ក្នុង​អំឡុង​​ការ​វាយ​ប្រហារ​​​កាលពី​ខែ​មុន ​គឺជិតសម្រេចបានមែនទែនហើយ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby ក៏អះអាងដែរថា “កិច្ចព្រមព្រៀងបែបនេះ ​ឈានមកកាន់តែ​កៀក​ជាង​ពេល​ណាណាទាំងអស់ ហើយយើងនៅតែមានក្ដីសង្ឃឹម ប៉ុន្តែក៏នៅតែមានការងារដែលត្រូវធ្វើផងដែរ”។

មនុស្សប្រហែល២៤០នាក់ ត្រូវបានចាប់ពង្រត់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដោយក្នុងអំឡុងពេលនោះ មានជនជាតិអ៊ីស្រាអែលប្រមាណ ១,២០០ នាក់ត្រូវបាត់បង់ជីវិត ។

(រូបថត៖ EPA)

ចាប់តាំងពីពេលនោះមក ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីននិយាយថា មនុស្ស ១,៣០០០ នាក់នៅតំបន់ហ្គាហ្សា ត្រូវបានសម្លាប់ ក្នុងយុទ្ធនាការសងសឹករបស់អ៊ីស្រាអែល ។

ពាក់ព័ន្ធរឿងចំណាប់ខ្មាំងនេះដែរ ប៉ុន្មានថ្ងៃចុងក្រោយ មានព័ត៌មានជាច្រើនបានចុះផ្សាយអំពីកិច្ចព្រមព្រៀងធានាការដោះលែងចំណាប់ខ្មាំងដែលខិតជិតមកដល់ រួមទាំងព័ត៌មានចេញពីប្រទេសកាតា ដែលជាតួអង្គសំខាន់ ក្នុងការធានាដោះលែងចំណាប់ខ្មាំង ៤ នាក់កាលពីខែមុនផងដែរ ។

ឥឡូវ ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានធ្វើដំណើរទៅកាន់ប្រទេសកាតាហើយ ដែលជាកន្លែងការចរចាចំណាប់ខ្មាំងកំពុងត្រូវបានសម្រុះសម្រួល និងជាមូលដ្ឋានរបស់ថ្នាក់ដឹកនាំនយោបាយក្រុមហាម៉ាស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ីស្រាអែល រកឃើញសពចំណាប់ខ្មាំង នៅក្បែរមន្ទីរពេទ្យ al Shifa

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម