ព័ត៌មានជាតិ
ក្នុងអាណត្តិទី ៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងជួបកម្មករ-និយោជិត ២ជុំទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងអាណត្តិទី ៧នេះ សម្ដេច នឹងបន្តជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ២ជុំទៀត។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨,១០៨នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នាពេលនេះ គឺជាលើកទី ១០ និងជាលើកចុងក្រោយ សម្រាប់ឆ្នាំ ២០២៣នេះ។ តែយ៉ាងណាក៏ដោយ ក្នុងអាណត្តិទី ៧នេះ សម្ដេចនាយករដ្ឋមន្ត្រី មានគម្រោងជួបសំណេះសំណាល ជាមួយកម្មករ-និយោជិតចំនួន ២ជុំបន្តទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ចឹងថ្ងៃនេះ គឺជាការជួបលើកទី ១០ ហើយសម្រាប់ ២០២៣នេះ ជាការជួបចុងក្រោយកម្មវិធីរបស់ខ្ញុំ ប៉ុន្តែមិនមានថា ជាកម្មវិធីដែលចុងក្រោយលែងជួបជាមួយបងប្អូនកម្មករ-និយោជិត ទៀតទេ យើងនឹងបន្តជួបទៀតនៅពេលក្រោយ ក្នុង ១អាណត្តិនេះ យើងថា យ៉ាងហោចជួប ២ជុំទៀត ក្នុង ១អាណត្តិនេះ»។
បើគិតជំនួបនាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ គឺជាលើកទី ១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត តាមបណ្តារោងចក្រ-សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងស្របតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៦។
ក្នុងជំនួបទាំង ១០លើកនេះ មានកម្មករ-និយោជិតសរុបចំនួន ១៧២,៣៥០នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និង រោងចក្រ-សហគ្រាសចំនួន ១៨៩៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
សន្តិសុខសង្គម៩ ម៉ោង ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៤ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់