ព័ត៌មានអន្ដរជាតិ
ស្ត្រីឥណ្ឌាម្នាក់មានធ្មេញសរុបចំនួន ៣៨ ជាប់កំណត់ត្រាពិភពលោកហ្គីណេស
ស្ត្រីជនជាតិឥណ្ឌាអាយុ ២៦ ឆ្នាំម្នាក់ជាប់កំណត់ត្រាពិភពលោកហ្គីណេស ដោយសារតែមានធ្មេញសរុបទាំងអស់ចំនួន ៣៨ នៅក្នុងមាត់របស់គាត់ ។

ជាទូទៅ មនុស្សស្រីពេញវ័យមានធ្មេញពី ២៨ ទៅ ៣២ ប៉ុណ្ណោះ ប៉ុន្តែអ្នកស្រី Kalpana Balan ដែលជាប់កំណត់ត្រាហ្គីណេស មានធ្មេញរហូតដល់ ៣៨ ធ្មេញឯណោះ ។

Balan មានធ្មេញថ្គាមក្រោមលើសចំនួន ៤ និងធ្មេញនៅថ្គាមលើលើស ២ បន្ថែមទៀត ។ ធ្មេញដែលលើសរបស់ Balan ចាប់ផ្ដើមដុះតាំងពីអ្នកស្រីនៅវ័យជំទង់មកម្ល៉េះ ហើយអ្នកស្រីក៏ចង់ដកវាដែរ ប៉ុន្តែពេទ្យធ្មេញណែនាំឲ្យទុករហូតដល់ដុះផុតសិន ។
ក្រោយមកស្ត្រីរូបនេះសម្រេចចិត្តមិនដកធ្មេញនោះចេញទេ ព្រោះវាមិនបង្កការឈឺចាប់ណាមួយដល់នាងឡើយ ។ មិនយូរទៀតនោះទេ Balan នឹងបំបែកកំណត់ត្រាជាលើកទី ២ ជាក់ជាមិនខាន ដោយសារនាងនៅមានធ្មេញ ២ ទៀតដែលមិនទាន់ដុះចេញនេះឯង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បុរសនៅរដ្ឋមួយរបស់ អាមេរិក ប្រមូលខ្មៅដៃទុកជិត ៧០,០០០ ដើម រហូតជាប់កំណត់ត្រា Guinness

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក