ព័ត៌មានជាតិ
ប្រមុខការពារជាតិ ជំរុញឱ្យសាកលវិទ្យាល័យការ ពារជាតិ ពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានប្រសិទ្ធភាព
ប្រមុខការពារជាតិ ជំរុញឱ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ ទើបតែងតាំងថ្មី ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការពារជាតិឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមភាពរីកចម្រើននៃទំនើបកម្មកងទ័ព។ ការជំរុញនេះ ធ្វើឡើងគ្រាដែលលោកអញ្ជើញប្រកាសចូលកាន់តំណែងរបស់សាកលវិទ្យាធិការថ្មីនៃសកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោកឧត្តមសេនីយ៍ឯក ដោក សុផា ជាសាកលវិទ្យាធិការនៃសកលវិទ្យាល័យការពារជាតិ ជំនួសលោកនាយឧត្តមសេនីយ៍ ជា តារា ដែលត្រូវទទួលតំណែងថ្មី ជារដ្ឋលេខាធិការក្រសួងការពារជាតិ។ មុនការតែងតាំងនេះ លោកឧត្តមសេនីយ៍ឯក ដោក សុផា មានតួនាទីជាសាកលវិទ្យាធិការរង និងជានាយកមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងភាសា នៃសកលវិទ្យាល័យការពារជាតិ។
លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ ជា តារា អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ ដែលកន្លងមក នេះ បានខិតខំប្រឹងបំពេញការងារបណ្តុះបណ្តាលធនធានមនុស្សលើវិស័យការពារជាតិប្រកបដោយផ្លែផ្កា ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានវាយតម្លៃខ្ពស់ចំពោះយោធាចារ្យ សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនាយទាហាន នាយទាហាន និងពលទាហាន ដែលបានខិតខំប្រឹងប្រែងប្រមូលផ្ដុំឆន្ទៈស្មារតីក្នុងការបណ្តុះបណ្តាល ធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទបានទាន់សភាពការណ៍នៃបរិបទសកលលោក។ លោកនាយឧត្តមសេនីយ៍ ថ្លែងថា ក្នុងបរិបទបច្ចុប្បន្ន ទំនើបកម្មយោធាមានការវិវត្តច្រើននៅលើពិភពលោក ជាអាទិ៍៖ បច្ចេកវិទ្យាថ្មី យុទ្ធោបករណ៍ និងសព្វាវុធ ជាដើម ដោយធ្វើយ៉ាងណាតាមឱ្យទាន់ និងរៀបចំជាមេរៀនថ្មីៗ ដើម្បីយកមកបង្រៀនដល់សិក្ខាកាមឱ្យបានជ្រាប និងតាមដានជាប្រចាំនូវព័ត៌មានទាំងអស់នោះ។
ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានជំរុញឱ្យសាកលវិទ្យាធិការថ្មីនៃសកលវិទ្យាលការពារជាតិ ត្រូវពង្រឹងសាមគ្គីភាព ពង្រឹងការបណ្ដុះបណ្ដាលដល់សិក្ខាកាមឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមការពារសុខសន្តិភាព បូរណភាពទឹកដី ការពារព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់។ ទន្ទឹមនេះ លោកនាយឧត្តមសេនីយ៍ បានផ្តល់អនុសាសន៍ណែនាំដល់យោធាចារ្យ និងសាស្ត្រាចារ្យ បង្រៀននៅសកលវិទ្យាល័យការពារជាតិ ត្រូវស្រាវជ្រាវរកកម្មវិធីសិក្សាថ្មីបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនទំនើបកម្មនៃវិស័យកងទ័ពនៅលើពិភពលោក។
ជាការប្ដេជ្ញាចិត្តនៅចំពោះលោកប្រមុខការពារជាតិ នាឱកាសនេះ លោកឧត្តមសេនីយ៍ឯក ដោក សុផា បានប្ដេជ្ញាបន្តខិតខំពង្រឹងចំណេះដឹងក្នុងវិស័យការពារជាតិឱ្យកាន់តែមានការរីកចម្រើន និងប្ដេជ្ញាប្រឹងប្រែងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យកាន់តែល្អប្រសើរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ