ជីវិតកម្សាន្ដ
កម្មវិធីច្នៃម៉ូតសម្លៀកបំពាក់ ABC Lions of Fashion បានមកដល់វគ្គផ្ដាច់ព្រ័ត្រនៅរាត្រីនេះហើយ
ក្រោយដំណើរការជាច្រើនខែ កម្មវិធីច្នៃម៉ូតសម្លៀកបំពាក់ ABC Lions of Fashion បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះហើយ។ កម្មវិធីនេះ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Bayon TV ចាប់ពីវេលាម៉ោង ៩៖០០នាទី ដល់វេលាម៉ោង ១០៖០០នាទីយប់។
គួរឱ្យដឹងថាកម្មវិធី ABC Lions of Fashion ធ្វើឡើងក្នុងគោលបំណងសំខាន់ចង់ឱ្យអ្នកច្នៃម៉ូតដែលកម្មវិធីបានជ្រើសរើសចំនួន១០នាក់ បានបំផុសនូវគំនិតរបស់ខ្លួនក្នុងការច្នៃសម្លៀកបំពាក់ដែលទាក់ទងទៅនឹងស្នាដៃវប្បធម៌ អរិយធម៌ របស់ខ្មែរ ជាពិសេសគឺទាក់ទងទៅនឹងធម្មជាតិ។
ក្នុងនោះអ្នកច្នៃម៉ូត ឃុន គីមសួរ បានប្រាប់កម្ពុជាថ្មីថា សម្រាប់ប្រកួតក្នុងថ្ងៃផ្ដាច់ព្រ័ត្រនេះ លោកបានច្នៃម៉ូតសម្លៀកបំពាក់ដោយយកលំនាំចេញពីរបាំព្រះរាជទ្រព្យ។ លោក បានអះអាងថា ការណ៍ដែលលោកច្នៃម៉ូតដោយយកលំនាំតាមរបាំព្រះរាជទ្រព្យ គឺព្រោះតែរបាំនេះជារបាំមួយដែលមានភាពទន់ភ្លន់ ល្បីល្បាញ ហើយសម្លៀកបំពាក់នៃរបាំនោះទៀតសោត គឺមានភាពប្រណិត ដែលជាហេតុនាំឱ្យលោកច្នៃម៉ូតដោយយកលំនាំតាមបែបនេះ ហើយច្នៃបន្ថែមឱ្យកាន់តែមានភាពទាន់សម័យ។
ដោយឡែក អ្នកច្នៃម៉ូតមួយរូបទៀតដែលចូលប្រកួតប្រជែងក្នុងកម្មវិធីគឺ លោក ចៅ មួយ បានឱ្យដឹងថា លោកបានច្នៃម៉ូតសម្លៀកបំពាក់សម្រាប់ប្រកួតក្នុងថ្ងៃផ្ដាច់ព្រ័ត្រនេះ ក្រោមគោលគំនិតទឹកទន្លេ។ ការណ៍ដែលលោកច្នៃម៉ូតបែបនេះ គឺដោយសារតែលោកចង់ផ្ដល់ជាសារជូនដល់អ្នកទស្សនាឱ្យបានដឹងពីផលប៉ះពាល់ និងផលប្រយោជន៍នៃទឹកទន្លេ ផលប៉ះពាល់នៃបរិស្ថាន ជាពិសេសលោកជាអ្នករស់នៅតាមដងទន្លេស្រាប់។
សម្រាប់អ្នកច្នៃម៉ូត ហេង ចរិយា វិញបានឱ្យដឹងថា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ កញ្ញាបានច្នៃម៉ូតលំនាំតាមសម្លៀកក្នុងសម័យសង្គមរាស្ត្រនិយម ច្នៃឡើងយ៉ាងសម្រិតសម្រាំង ដោយផលិតចេញពីសសៃសូត្រខ្មែរ១រយភាគរយ និងគ្រឿងស្ពាន់ដែលផលិតឡើងដោយដៃសិប្បករខ្មែរដោយផ្ទាល់ រំលេចជាមួយផ្កាកប្បាសស្ពាន់។ កញ្ញាបានអះអាងថា មូលហេតុដែលច្នៃម៉ូតបែបនេះ គឺដោយសារសម័យសង្គមរាស្ត្រនិយមកសិករកម្ពុជាបានដាំកប្បាស។
មុននឹងកម្មវិធីបានបញ្ចប់ទៅនៅរាត្រីនេះ អ្នកច្នៃម៉ូតទាំងបីបានគូសបញ្ជាក់ស្រដៀងគ្នាថា ពួកគេទទួលបានបទពិសោធន៍ច្រើន ពាក់ព័ន្ធជាមួយការរចនា និងការថតរូប ការជ្រើសរើសក្រណាត់ ជ្រើសរើសពណ៌ ការផាត់មុខ ការធ្វើសក់ម៉ូដែល ក្នុងពេលចូលរួមប្រកួតក្នុងកម្មវិធី ABC Lions of Fashion នេះ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ