KPT+
ធ្លាប់ទេ ពេលខ្លះបាក់ទឹកចិត្តព្រោះយល់ថាជីវិតអយុត្តិធម៌?
ធ្លាប់ឮហើយមែនទេថា ជីវិតមិនដែលយុត្តិធម៌ទេ ដូច្នេះ កុំរកវិធីគេច តែគួររៀនប្រឈមនឹងវាដោយក្លាហានបំផុតហើយទាញផលប្រយោជន៍អំពីរឿងនេះជួយអ្នកដទៃ និងកសាងភាពងាយស្រួលបន្ថែម។

ឱ្យតែលំបាក បំបាក់ខ្លួនឯងថា ជាមួយពាក្យថា ជីវិតអយុត្តិធម៌មែនទេ?
«ជីវិតមិនយុត្តិធម៌ទេ ទទួលយកទៅ!»
មនុស្សចង់បដិសេធពាក្យនេះដែរ តែគួរគិត! ពាក្យនេះជាសំឡេងពិតនៃ ជីវិត តែពុំមែនសម្រាប់បំបាក់យើងទេ គឺដូចជា ការរត់ម៉ារ៉ាតុងដែលប្រណាំងតស៊ូ ហើយមិនមែនមនុស្សគ្រប់គ្នាដែលចាប់ផ្តើមនៅបន្ទាត់ដំបូងសុទ្ធតែបានបញ្ចប់ដល់ទីឡើយ។
អ្នកខ្លះចាប់ផ្តើមនៅចម្ងាយ ៣ ម៉ាយល៍នៅពីក្រោយការបញ្ចប់។ អ្នកខ្លះចាប់ផ្តើមនៅចំងាយប្រាំម៉ាយ។ អ្នកខ្លះចាប់ផ្តើមចម្ងាយ ៨ ម៉ាយល៍នៅខាងក្រោយការប្រណាំង។ ហើយយើងទាំងអស់គ្នាកំពុងប្រកួតប្រជែងគ្នាដើម្បីគោលដៅចុងក្រោយរក មេដាយក្នុងការប្រកួតជីវិត។
ស្រដៀងគ្នានេះដែរមនុស្សមួយចំនួនបានកើតនៅក្នុងផ្ទះជាយក្រុងជាទីស្រលាញ់ដោយមានឪពុកម្តាយយកចិត្តទុកដាក់និងគាំទ្រ។ មនុស្សខ្លះកើតនៅក្នុងអគារផ្ទះល្វែងមួយដែលមានសភាពទ្រុឌទ្រោមអវត្តមានឪពុកម្តាយ ឬ អាណាព្យបាលប្រព្រឹត្តិគ្រឿងអាល់កុលស្រវឹងហឹង្សា។ យើងមិនរើសកំណើតបានទេ។ មនុស្សខ្លះកើតមកគ្មានផ្ទះសម្បែងឬត្រូវគេបោះបង់ចោលទៅនៅរញង់ក្នុងនាមជាក្មេងកំព្រា។ អយុត្តិធម៌ជាច្រើនមិនមែនជាអ្វីដែលយើងអាចគ្រប់គ្រងបានទេ។

យើងពិតជាពិបាកភ្នែកណាស់ ក្នុងការមើលឃើញជនស៊ីវិលនៅក្នុងប្រទេសស៊ីរីស្រេកឃ្លានដាច់ពោះចំណែកលើព័ត៌មានអមដោយរូបភាពនៃការរស់នៅដ៏ខ្ជះខ្ជាយរបស់តារាល្បី ៗ និងឥស្សរជនពិភពលោកសព្វថ្ងៃ។
ជីវិតពិតលំបាកណាស់ក្នុងការស្វែងរកភាពស្មើគ្នា។ មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកកំពុងរស់នៅក្នុងភាពក្រីក្រ ហើយអ្នកខ្លះកើតក្នុងប្រទេសអ្នកមានពិការភាព មិនអាចធ្វើអ្វីបាន។ អ្វីគ្រប់យ៉ាងនៃការចាប់កំណើតបីដូចជាការចាប់ឆ្នោត រីឯ ស្ថានភាពសង្គម ភាពវៃឆ្លាតឬបរិយាកាសដែលយើងធំឡើងអាចមានឥទ្ធិពលធ្វើឱ្យយើងបានរង្វាន់ពីជីវិតឬរងទុក្ខវេទនាបាន។ គ្មានអ្វីដែលដំណើរការបានល្អឥតខ្ចោះទេ គ្មានការធានាហើយមើលមិនឃើញថាមិនត្រូវ។ ដូច្នេះ ត្រូវណាស់ អ្វីគ្រប់យ៉ាងគឺមិនយុត្តិធម៌ យើងរៀនរស់ឱ្យល្អជាមួយវាទៅ។
ការដោះស្រាយជាមួយជីវិត ត្រូវបានគេចាត់ថាពិបាកប៉ុន្តែ មិនពិបាកក៏ជីវិតនេះសាបឈឹងធុញថប់ហើយបើគ្មានការលំបាកកំណត់ជោគជ័យម្តេចទៅ?

គ្មានអ្នកណាចង់បានឬចូលចិត្តភាពបរាជ័យក្នុងជីវិត និងសំណាងអាក្រក់មិនចេះចប់ទេ ប៉ុន្តែមនុស្សគ្រប់គ្នាត្រូវឆ្លងកាត់ខ្លះ ដែលពេលនោះហើយសមត្ថភាពបុគ្គលត្រូវបានបើកបង្ហាញ មានន័យថា ពួកគេអាចតតាំងរបៀបណា។
មនុស្សខ្លះប្រឈមនឹងសំណាងអាក្រក់ដោយការបង្ហាញអារម្មណ៍ចុះចាញ់សៅហ្មង អ្នកខ្លះតតាំងដោយអាកប្បកិរិយាសមហេតុផល មិនថាអ្នកធ្វើអ្វីក៏ដោយអ្នកនឹងនៅតែជួបប្រទះនូវជីវិតដ៏អាក្រក់នៅពេលខ្លះ ច្នេះ! ជំនួសឱ្យការលះបង់ជីវិតឬការតស៊ូចោល ចូររីករាយនឹងការវាយបក ទៅតាមកម្រិតពេលវេលាដែលយើងមាន។
ព្រោះជីវិតអយុត្តិធម៌ វានឹងនឹងនៅដដែលគឺយើងទេដែលអាចរកវិធីត្រឹមត្រូវមកដោះស្រាយជាមួយ តាមរយៈការតស៊ូនិងការរស់នៅរៀនពីកំហុសរបស់យើង កំហុសអ្នកមុនៗ ។
គ្រប់គ្នាមានតែជីវិតតែមួយប៉ុណ្ណោះ ដូច្នេះបើគិតថា វាអយុត្តិធម៌ កុំគ្រាន់តែខឹងត្អូញ ធ្វើឱ្យបានល្អក្រោកឈរមកនៅពីលើវាទៅ៕
បែសម្រួល៖ ចម្រើនតារា
ប្រភព៖ Livemint
ចុចអាន៖ ហេតុអ្វីមនុស្សខ្លះ មិនដែលមានពេលវេលាគ្រប់គ្រាន់ សូម្បីតែសម្រាប់ខ្លួនឯង ?
ចុចអាន៖ ឧបសគ្គសំខាន់បំផុត៥យ៉ាងសម្រាប់ជីវិតមនុស្សម្នាក់ៗដែលត្រូវបំបែក

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ