ព័ត៌មានជាតិ
សំណុំរឿងបាត់ប្រេងជិត ៣០ ម៉ឺនបារ៉ែល បិទបញ្ចប់ដោយលក់ប្រេងបានប្រាក់ ២៥ លានដុល្លារ កម្ពុជាបានជាងពាក់កណ្ដាល
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះថា សំណុំរឿងបាត់ប្រេងចំនួន ២៨ ម៉ឺនបារ៉ែល ដែលក្រុមហ៊ុនសាំងហ្គាពួលួចដឹកចេញពីកម្ពុជានាពេលកន្លងមកត្រូវបានបញ្ចប់ការដោះស្រាយដោយលក់បាននូវទឹកប្រាក់ ២៥ លានដុល្លារ ហើយកម្ពុជាទទួលបានទឹកប្រាក់ជាងពាក់កណ្ដាលប្រមាណជាង ១៤ លានដុល្លារ។
ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ដែលមានទីតាំងនៅប្រទេសសិង្ហបុរី ទទួលបានសិទ្ធិរុករក និងបូមប្រេងឆៅពីកម្ពុជាជួបបញ្ហាក្ស័យធន ហើយបានជួលនាវា MT Strovolos លួចដឹកប្រេងពីម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកទៅជាមួយនូវប្រេងឆៅរបស់កម្ពុជាចំនួន ២៨ ម៉ឺនបារ៉ែល។
នៅអំឡុងចុងខែកក្កដា ឆ្នាំនោះ នាវា និងនាវឹកជាច្រើននាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន បន្ទាប់ពីចូលចតនៅដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។
លោក កែវ រតនៈបញ្ជាក់នៅក្នុងវេទិកា ពិភាក្សា គោលនយោបាយរ៉ែ និងថាមពលនៅនៅព្រឹកថ្ងៃអង្គារ៍ទី ២១ វិច្ឆិកានេះថា ការវិនិយោគរបស់ក្រុមហ៊ុន គ្រីសអេនើជី មិនជោគជ័យទៅតាមផែនការ។ ដោយសារក្រុមហ៊ុនក្ស័យធន ហើយក៏បោះបង់ការបូបប្រេងឆៅនៅប្លុក A។
លោកបញ្ជាក់ថា ការដោះស្រាយជាមួយក្រុមហ៊ុន កប៉ាល់ដឹកប្រេងដែលចាប់បានដោះស្រាយចែកគ្នាទៅលក់ប្រេងបានប្រាក់ ២៥ លានដុល្លារ ចែកជាងពាក់កណ្ដាលមកកម្ពុជា បានជាង ១៤ ម៉ឺនដុល្លារ។
លោក កែវ រតនៈ បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបើកចំហ និងកំពុងស្វែងរកក្រុមហ៊ុនវិនិយោគពីបរទេស ដើម្បីចុះកិច្ចព្រមព្រៀងពិនិត្យលទ្ធភាពលើការបូមប្រេងបន្ថែមទៀតនៅក្នុងប្លុក A និងប្លុកផ្សេងៗទៀត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ