Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ប្រហែលជាបន្តហាមប្រាមការនាំចេញអង្ករដល់ឆ្នាំ ២០២៤

បានផុស

នៅ

ឥណ្ឌាប្រហែលជានឹងបន្តការហាមប្រាមការនាំចេញអង្ករហូតដល់ឆ្នាំ ២០២៤ ដើម្បីរក្សាតម្លៃអង្ករឲ្យស្ថិតនៅកៀកនឹងកម្រិតខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីវិបត្តិស្បៀងអាហារឆ្នាំ ២០០៨ មក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥណ្ឌាជាប្រទេស​ដែល​ផ្គត់ផ្គង់អង្ករដ៏ធំបំផុតរបស់ពិភពលោក​ ដោយរួមចំណែកជាង ៤០ ភាគរយនៃចំនួនសរុប ដោយសារតែម្លៃទាប និងមានការស្តុកទុកច្រើន ខណៈប្រទេសអាហ្វ្រិកដូចជា បេនីន និងសេណេហ្គាល់ គឺជាអ្នកទិញកំពូលគេ ។

ចំពោះមូលហេតុដែលធ្វើឲ្យឥណ្ឌាបន្តរឹតបន្តឹងបែបនេះ ទំនងជាត្រូវចាំដល់ពេលប្រទេសមួយនេះបោះឆ្នោតហើយ​នៅឆ្នាំក្រោយសិន ។ ម្យ៉ាងទៀតក៏ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងតម្លៃក្នុងស្រុក និងការពារប្រយោជន៍ប្រជាពលរដ្ឋក្នុងប្រទេសពីការខ្វះខាតស្បៀងអាហារ ដោយសារបញ្ហាអាកាសធាតុ ។

បើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីដើមខែនេះបានឲ្យដឹងថា ឥណ្ឌានឹងរៀបចំកម្មវិធីស្បៀងអាហារឥតគិតថ្លៃបន្តទៀត រហូតដល់រយៈពេល ៥ ឆ្នាំដែលផ្តល់អទិភាពដល់ប្រជាពលរដ្ឋជាង ៨០០ លាននាក់ ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ ក្រសួងកសិកម្មឥណ្ឌាបានលើកឡើងថា ដោយសារតែបញ្ហាអាកាសធាតុ ក៏ដូចជាភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេស ដូច្នេះការប្រមូលផលស្រូវរដូវវស្សាអាចនឹងធ្លាក់ចុះជិត ៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

គួរបញ្ចាក់ថា ឥណ្ឌា​បាន​ដាក់​ពន្ធ​នាំ​ចេញ​ និង​តម្លៃ​អប្បបរមាលើ​​ប្រភេទអង្ករជាច្រើន ខណៈអង្ករ ស ប្រភេទបាក់​ ៥ ភាគរយ មិន​អាច​នាំ​ចេញ​បាន​ឡើយ ចាប់តាំងពីខែ​កក្កដាកន្លងទៅ ។​ កត្តានេះ​ហើយបាននាំឲ្យតម្លៃអង្ករពិភពលោក​ ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង​ ១៥ ឆ្នាំ ៕

ប្រែសម្រួល៖ នាង​ រតនៈ

ប្រភព៖ The Business standard

ចុចអាន៖ ចិន និងអារ៉ាប៊ីសាអូឌីត ចុះកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណតម្លៃ ៧ ពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទីute មុន

កម្ពុជាកំពុងជំរុញការតភ្ជាប់ជើងហោះហើរត្រង់ទៅគោលដៅថ្មីៗ

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

កូរ៉េខាងត្បូង អះអាងថា ទ័ពកូរ៉េខាងជើង ៣០០នាក់ស្លាប់ និង ២ ៧០០នាក់របួស នៅអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​​លោក Yoon ​នឹង​អវត្តមាន​ពី​សវនាការ​លើក​ដំបូង​របស់​តុលាការ​ធម្មនុញ្ញ​​នៅថ្ងៃអង្គារ

សុខភាព៩ នាទីutes មុន

គ្រូពេទ្យជំនាញ ជំរុញឱ្យពលរដ្ឋដែលមានជំងឺភ្នែក ប្រញាប់ទៅពិនិត្យព្យាបាលឱ្យបានទាន់ពេលវេលា

ព័ត៌មានជាតិ១៤ នាទីutes មុន

មន្រ្តីជំនាញ​ បង្ហាញគន្លឹះ​ប្រើប្រាស់​ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ ចូលរួមលើកកម្ពស់សុវត្ថិភាព និងសណ្តាប់​ធ្នាប់ក្នុងការធ្វើដំណើរ

ចរាចរណ៍៧ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៨ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៧ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម