Connect with us

ព័ត៌មានជាតិ

ទីតាំងសំខាន់២ ត្រៀមស្វាគមន៍អ្នកមកចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ

បានផុស

នៅ

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ កាន់តែខិតជិតមកដល់ ក្រុមការងាររៀបចំតុបតែងសម្រាប់កម្មវិធីបុណ្យ កំពុងមមាញឹកខ្លាំងក្នុងការតែងលម្អ នៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ មុខសួនច្បារទន្លេចតុមុខ ដើម្បីត្រៀមអបអរសារទរព្រះរាជពិធីបុណ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ពោលគឺចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកានេះ រាជធានីភ្នំពេញ បានត្រៀមទីតាំងសំខាន់២ ដើម្បីឱ្យទេសចរដែលមកចូលរួមកម្មវិធីបុណ្យ បានកម្សាន្តសប្បាយ ជាមួយនឹងកម្មវិធីជាច្រើន។

១. មុខព្រះបរមរាជវាំង
ដូចបណ្តាឆ្នាំកន្លងដែរ នៅមុខព្រះបរមរាជវាំង គឺជាកន្លែងប្រារព្ធកម្មវិធីប្រណាំងទូក “ង” បណ្តែតប្រទីប និងមានការបាញ់កាំជ្រួច ហើយនៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ មុខសួនច្បារទន្លេចតុមុខ ក៏មានតុបតែងលម្អយ៉ាងស្រស់ស្អាតហើយសម្រាប់ឆ្នាំនេះ មានទូកចូលរួមប្រកួតប្រមាណជាង ៣០០ទូក។

២. ទីជលគុណ
ទីជលគុណ ជាកន្លែងប្រមូលផ្តុំទៅដោយកម្មវិធីកម្សាន្តសប្បាយជាច្រើន ដោយរួមបញ្ចូលគ្នាជាមួយសិល្បៈ វប្បធម៌ ទំនៀម​ទម្លាប់​ដែលទាក់ទងនឹងបុណ្យអុំទូក ការប្រគំុតន្ត្រី ការសម្ដែងរបាំ។ ក្រៅពីការសម្តែង លោកអ្នកនៅអាចកម្សាន្តកន្លែងថតរូបទីជលគុណ; តំបន់ត្រជាក់ចិត្ត; សួន BEYONDTHEGAMES និង ទីតាំងលេងល្បែងប្រជាប្រិយជា​ដើម​។ ទីជលគុណ ក៏មានរៀបចំស្តង់ជាច្រើនដូចជា ស្តង់អាហារ ស្តង់វត្តអនុស្សាវរីយ៍ ស្តង់កម្សាន្ត និងស្តង់ដៃគូសហការ ដែលអាចឱ្យអ្នកដែលមកចូលរួមព្រះរាជពិធីបុណ្យអុំទូក កម្សាន្តសប្បាយផងដែរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១៧ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម