Connect with us

ព័ត៌មានជាតិ

ភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់បោកបក់ខូចខាតផ្ទះអស់៧ខ្នង​

បានផុស

នៅ

​ផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងបានរងការខូចខាត និង​រងរបួស​មនុស្ស​ពីរនាក់​ រួមទាំងបណ្ដាល​ឲ្យងាប់​សត្វ​គោ​មួយក្បាល​ផងដែរ ខណៈមានភ្លៀង​ធ្លាក់មួយមេលាយ​ឡំ​ជាមួយខ្យល់កន្ត្រាក់។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ហេតុ​ការណ៍​នេះ​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅវេលា​ម៉ោង​០៧​និង​៣០​នាទី​​ នៅ​ភូមិ​បុស្ស​ដូង ​ឃុំ​បាសាក់​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​របាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ នៅក្នុង​ហេតុ​ការ​ខាងលើនេះ​បាន​បង្ក​ឲ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​រង​ការខូចខាត​ក្នុងនោះ​របើក​ដំបូល​អស់​ចំនួន​០៥​ខ្នង​ផ្ទះ ​និង​ធ្លាក់​ពីលើ​ជើង​តាង​ចំនួន​០២​ខ្នង​ផ្ទះ​។ ​ក្រៅពីនេះ​ក៏បាន​ធ្វើ​ឲ្យ​មនុស្សប្រុសស្រី​ចំនួន២​នាក់រងរបួស​ធ្ងន់និង​ស្រាល និង​បណ្ដាលឲ្យ​​ងាប់​គោ​០១​ក្បាល​ផង​។​

សមត្ថកិច្ច​បញ្ជាក់​ថា មនុស្ស​ប្រុស​​ស្រី​ដែលរងរបួស​២​នាក់​នោះ​​គឺ​ដោយសារ​បំណែក​ផ្ទះ​ដែល​ត្រូវបាន​ខ្យល់​បោកបក់​ ចំណែក​សត្វ​គោ​១ក្បាល​ក៏ត្រូវ​បាន​ឈើ​ផ្ទះ​សង្កត់​ចំ​បណ្តាល​ឲ្យ​ងាប់​តែម្តង​។​

បច្ចុប្បន្ន​អាជ្ញាធរ​និង​សមត្ថកិច្ច​កំពុង​ធ្វើ​កំណត់ហេតុ​ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ​ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​រងគ្រោះ​ទាំង៧​គ្រួសារ​តាម​ដែល​អាច​ធ្វើ​បាន​​។​ ​ទន្ទឹមនឹង​នោះ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ក៏​កំពុង​ជួយ​ជួសជុលផ្ទះ​ដែល​បាន​ខូចខាត​ជា​បណ្តើរៗ​ផងដែរ​ ដើម្បី​ឲ្យ​ពួកគាត់​បានរស់នៅ​ឡើងវិញ​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤៦ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម