ព័ត៌មានជាតិ
ប្រព័ន្ធលូបង្ហូរទឹកស្អុយនៅខេត្តរតនគិរី កំពុងជះក្លិនមិនល្អដល់ផ្លូវដង្ហើមប្រជាពលរដ្ឋ
ប្រព័ន្ធលូមួយកន្លែង នៅត្រង់ចំណុច ខាងជើងវត្តភ្នំស្វាយ ទល់មុខស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតក្នុង ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានកកស្ទះជាច្រើនខែឆ្នាំ ធ្វើឱ្យទឹកស្អុយហៀរហូរចេញមកខាងក្រៅពេញចិញ្ចើមផ្លូវ ជះក្លិនស្អុយសាយភាយបង្កឱ្យប៉ះពាល់ផ្លូវដង្ហើមប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរយ៉ាងធ្ងន់ធ្ងរ។
ទាក់ទិនការលើកឡើងខាងលើនេះ លោក ឃឹម រមនី អនុប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគីរី បានឱ្យ កម្ពុជាថ្មី ដឹងថា លោកបានរាយការណ៍ជូនទៅថ្នាក់លើរួចហើយ។ លោក ឃឹម រមនី មិនបានបំភ្លឺបញ្ជាក់ថា នឹងត្រូវធ្វើ ឬក៏ជួសជុលយ៉ាងណានៅឡើយទេ។
កន្លងមកប្រព័ន្ធលូបង្ហូរទឹកស្អុយមួយកន្លែងនេះ ខាងមន្ទីរមន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្ត ធ្លាប់បានជួសជុលម្តងរួចមកហើយ ប៉ុន្តែនៅតែស្ទុះទឹកមិនហូរ ហើយគម្របលូក៏បានបាក់សង្ស័យឡានដឹកប្រេងសាំងបើកបរឆ្លងកាត់ទីនោះ។ ទឹកហៀរហូរចេញមកខាងក្រៅនៅជាប់នឹងផ្លូវជាតិលេខ៧៨ ធ្វើឱ្យជះក្លិនមិនល្អដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកលេងកម្សាន្តនៅខេត្តរតនគីរី។
គួរឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមបណ្ដាស្រុកមួយចំនួន ជាពិសេសនៅក្នុងខេត្តរតនគិរី ត្រូវបានរៀបចំធ្វើខ្វែងខ្វាត់គ្រប់ទីកន្លែង ប៉ុន្ដែប្រព័ន្ធលូបង្ហូរទឹកមួយចំនួនមិនត្រូវបានរៀបចំឱ្យបានត្រឹមត្រូវ ដើម្បីរំដោះទឹកនោះទេ៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៩ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់