ព័ត៌មានអន្ដរជាតិ
ការវាយប្រហារកំពុងបន្ត តែក្រុមហាម៉ាសថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលជិតសម្រេចហើយ
ប្រធានក្រុមហាម៉ាសបានប្រាប់សារព័ត៌មាន នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនឈានទៅជិតកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលហើយ ទោះបីជាការវាយប្រហារយ៉ាងសាហាវទៅលើហ្គាហ្សានៅតែបន្ត ហើយគ្រាប់រ៉ុក្កែតកំពុងត្រូវបានបាញ់ចូលអ៊ីស្រាអែលក៏ដោយ។
លោក Ismail Haniyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មាន Reuters តាមរយៈជំនួយការរបស់លោកថាមន្ត្រីក្រុមហាម៉ាស «ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់» ជាមួយអ៊ីស្រាអែល ហើយក្រុមនេះបានឆ្លើយតបទៅនឹងអ្នកសម្របសម្រួលកាតា។
ទោះយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតបន្ថែមអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនៅឡើយទេ។
ដោយឡែកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃចន្ទ ដោយលោកជឿជាក់ថា កិច្ចព្រមព្រៀងមួយជិតមកដល់ហើយ។ អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយអំពីកិច្ចព្រមព្រៀងមួយក្នុងគោលបំណងធានាឱ្យមានការដោះលែងចំណាប់ខ្មាំងមួយចំនួនដែលឃុំខ្លួននៅហ្គាហ្សា និងផ្អាកការប្រយុទ្ធដែលនឹងអនុញ្ញាតឱ្យមានជំនួយចាំបាច់ជាច្រើនចូលទៅក្នុងតំបន់ឡោមព័ទ្ធ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ លោក បៃដិន ថា កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស ជិតសម្រេចបានមែនទែនហើយ
ចុចអាន៖ អ៊ីស្រាអែល ទម្លាយពីកម្លាំងសរុបរបស់ក្រុមហាម៉ាសដែលហ៊ានបើកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ