ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យភាគខាងជើងហ្គាហ្សាលែងដំណើរការទាំងស្រុងហើយ
ពេលនេះមន្ទីរពេទ្យនៅភាគខាងជើងហ្គាហ្សាលែងមានសេវាទាំងស្រុងហើយ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលប៉ាឡេស្ទីន។
លោក Ashraf al-Qudra អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera នៅថ្ងៃអង្គារថា មន្ទីរពេទ្យនៅភាគខាងជើងនៃហ្គាហ្សាត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអេលទាំងស្រុង រហូតធ្វើឱ្យសេវាកម្មទាំងអស់ត្រូវបញ្ឈប់។
ជាមួយគ្នានោះ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែក និងបំផ្លាញផ្នែកខ្លះនៃមន្ទីរពេទ្យ al-Shifa ដែលជាមន្ទីរពេទ្យធំជាងគេនៅហ្គាហ្សា កំពុងធ្វើឱ្យមនុស្សជាង ៧០០នាក់ត្រូវបានឃុំខ្លួនក្រោមការឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែល។
កាលពីសប្តាហ៍មុន កងកម្លាំងអ៊ីស្រាអែលបានរឹបអូសយកមន្ទីរពេទ្យដើម្បីស្វែងរកបណ្តាញផ្លូវរូងក្រោមដីរបស់ហាម៉ាស និងចោទប្រកាន់ថាវាមជ្ឈមណ្ឌលបញ្ជាដែលត្រូវបានសាងសង់នៅក្រោមអគារនោះ ប៉ុន្តែក្រុមហាម៉ាសបានបដិសេធការចោទប្រកាន់នេះ។
យ៉ាងណាមិញ យោងតាមអាជ្ញាធរប៉ាឡេស្ទីន និងអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ទារកមិនគ្រប់ខែចំនួន ២៨នាក់ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ al-Shifa ទៅកាន់ប្រទេសអេស៊ីប ដើម្បីទទួលការព្យាបាលកាលពីថ្ងៃចន្ទ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Aljazeera
ចុចអាន៖ ថៃ គ្រោងអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដោយស្របច្បាប់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល