សន្តិសុខសង្គម
អាជីវកកំពុងយកផ្លូវសាធារណៈ ធ្វើជាអាជីវកម្មផ្ទាល់ខ្លួនខណៈអាជ្ញាធរមិនខ្វល់
ភ្នំពេញ ៖ ក្រុមអាជីវករលក់ដូរជាច្រើនបានដាក់កញ្ជើល្អីលក់ដូរលើផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ តែមិនឃើញមានអាជ្ញាធរចុះរៀបចំសណ្តាប់ធ្លាប់សោះ។
យើងសង្កេតឃើញថា នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ខាងត្បូងច្រកចូលបុរីពិភពថ្មី រហូតទៅដល់ រោងចក្រ ក្រុមហ៊ុន ខ្វលីធី តេក្សស្ទីល ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រុមអាជីវករបាននាំគ្នាយកផ្លូវធ្វើជាផ្សារផ្ទាល់ខ្លួន ដើម្បីដាក់រ៉ឺម៉ក រទះ កញ្ជើ ល្អី លក់ដូរយ៉ាងអនាធិបតេយ្យបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនិងមិនខ្លាចគ្រោះថ្នាក់ចរាចរណ៍ណាមួយ។
តាមប្រភពព័ត៌មានបានបង្ហើបថា ទីតាំងខាងលើការដាក់លក់ចាប់ពីវេលាម៉ោង៣និង៣០នាទីរសៀលរហូតដល់វេលាម៉ោង៦និង៣០នាទីល្ងាច ទើបក្រុមអាជីវករទាំងនោះរើអីវ៉ាន់ទៅផ្ទះរៀងៗខ្លួនឈប់លក់។
ជាមួយគ្នានោះផងដែរ គេមិនដែលឃើញអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ម្តងណាឡើងបណ្តោយឱ្យក្រុមអាជីវករទាំងនោះ ដាក់លក់យ៉ាងអនាធិបតេយ្យ ឬក៏អាជ្ញាធរត្រូវបានក្រុមអាជីវករទាំងនោះបង់ភាស៊ីរួចរាល់ហើយ ទើបមិនខ្វល់បែបនេះ៕
ដោយ ៖ សុខា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា