ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល អនុម័តកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ជាមួយក្រុម ហាម៉ាស
ប្រភពរដ្ឋាភិបាលបានប្រាប់ CNN នៅថ្ងៃពុធ ទី២២ខែវិច្ឆិកាថា គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែល បានអនុម័តក្នុងសំឡេងភាគច្រើនលើកិច្ចព្រមព្រៀងមួយ ដែលនឹងនាំឲ្យមានការដោះលែងចំណាប់ខ្មាំងខ្លះពីតំបន់ហ្គាហ្សា ។
គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានបោះឆ្នោតលើផែនការ ដែលនឹងផ្អាកការវាយលុករបស់ខ្លួននៅហ្គាហ្សា រយៈពេលច្រើនថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងប្រហែល៥០នាក់ ក្នុងចំណោមចំណាប់ខ្មាំងទាំង២៤០នាក់ ដែលកំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាស។
ទោះបីជាយ៉ាងណាក៏ដោយ មុនលទ្ធផលនៃការបោះឆ្នោតនេះចេញមក លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រកាសថា អ៊ីស្រាអែលនឹងបន្តធ្វើសង្គ្រាមប្រឆាំងក្រុមហាម៉ាស បើទោះបីជាមានបទឈប់បាញ់ជាបណ្តោះអាសន្នជាមួយចលនាសកម្មប្រយុទ្ធឥស្លាមនេះ ក៏ដោយ។
នៅក្នុងសេចក្តីអត្ថាធិប្បាយកាលពីថ្ងៃអង្គារទី២១ខែវិច្ឆិកា លោក Netanyahu ប្តេជ្ញាថា “ការប្រយុទ្ធនឹងបន្តទៅមុខ។ យើងកំពុងតែមានសង្គ្រាម ហើយយើងនឹងបន្តសង្គ្រាមនេះ។ យើងនឹងបន្តរហូតដល់យើងសម្រេចបាននូវគោលដៅទាំងអស់”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ លោក Netanyahu ប្រកាសបន្តធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស ក្រោយបទឈប់បាញ់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា