ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ចីរភាព បង្កើតឡើងដើម្បីរក្សាតុល្យភាព សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព សំដៅរក្សាឲ្យបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌នៅកម្ពុជា។ នេះបើតាមការគូសបញ្ជាក់ឲ្យដឹងពីលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ថ្លែងនៅក្នុងសិក្ខាសាលាវិបស្សនារបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ លោក ជួប ប៉ារីស៍ បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព សំដៅរក្សាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌នៅកម្ពុជា។ ក្នុងនោះ ក.ជ.អ.ច. ក៏មានក្រុមការងារបច្ចេកទេសចំនួន ៧ គឺការប្រែប្រួលអាកាសធាតុ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជីវៈចម្រុះ ទីក្រុងនិរន្តរភាព ថាមពលនិរន្តរភាព ផលិតកម្ម និងការប្រើប្រាស់ដោយចិរភាព និងថាមពលនុយក្លេអ៊ែរ ដែលក្រុមការងារនីមួយៗមានសមាសភាពមកពីអន្តរក្រសួងកម្រិតបច្ចេកទេស មានតួនាទីផ្ដល់យោបល់ផ្នែកបច្ចេកទេសជូនដល់ ក.ជ.អ.ច. ក្នុងការកសាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ។
លោករដ្ឋលេខាធិការ បានបន្តថា អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការសម្របទៅនឹងការផ្លាស់ប្ដូរបរិបទ នៃការអភិវឌ្ឍទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកជំរុញសមាហរណកម្មវិធានការគោលនយោបាយជាតិជាយុទ្ធសាស្ត្រ ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល។
លើសពីនេះទៀត នៅក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព តាមរយៈការបង្កើនប្រសិទ្ធភាព និងយន្តការអនុវត្តឲ្យបានកាន់តែប្រសើរ សំដៅធានាបាននូវគុណភាពបរិស្ថាន តុល្យភាព នៃប្រព័ន្ធអេកូឡូស៊ី សុខុមាលភាពសង្គម និងការរស់នៅប្រកបដោយចីរភាពសម្រាប់ជាឧត្ដមប្រយោជន៍ដ៏យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៦ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»