ព័ត៌មានជាតិ
កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្ដប់ការធានារ៉ាប់រង (ប.ស.ស) នៅប្រទេសម៉ាឡេស៊ី
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្ដប់ធានារ៉ាប់រងស្ដីពីការពង្រីកការគ្របដណ្ដប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញទទួលពានរង្វាន់ផ្ទាល់ ដែលពានរង្វាន់អង្គភាពឆ្នើមនេះ ទទួលបានពីប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ឆ្នាំ ២០២២-២០២៣។
យោងតាមរបាយការណ៍របស់ (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតរហូតមកដល់ពេលនេះ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្ដីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៧ រួចមកហើយ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)។ ហើយពានរង្វាន់អង្គភាពឆ្នើមដែលទទួលបាននាពេលនេះ គឺជាពានរង្វាន់ទី ៨ ដែលប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានផ្តល់ជូន។
សូមបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ធ្លាប់ធ្វើជាប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី ៣៧, អង្គភាពធានារ៉ាប់រងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត (BPJS Ketenagakerjaan) នៃប្រទេសឥណ្ឌូណេស៊ី ធ្វើជាប្រធានផ្លាស់វេនលើកទី ៣៨, អង្គភាពសន្តិសុខសង្គមឡាវ (LSSO) ធ្វើជាប្រធានផ្លាស់វេនលើកទី ៣៩ ហើយលើកទី ៤០ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ គឺមូលនិធិសន្និច្ច័យសម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ធ្វើជាប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បន្ទាប់ពីអង្គភាពសន្តិសុខសង្គម នៃប្រទេសឡាវផងដែរ។
ជាមួយគ្នានេះ លោក ម៉េង ហុង ក៏បានចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិស្ដីពី “ការទទួលយកភាពចម្រុះ ដើម្បីកសាងអនាគតរួមគ្នា” នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។ ហើយនាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក ក៏បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី ៤០ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Hilton Kuala Lumpur ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានសមាសភាពចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គម នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ២០ ស្ថាប័ន មកពីបណ្ដាប្រទេសទាំង ១០។
ក្នុងកិច្ចប្រជុំប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី ៤០ នេះ សមាជិកទាំងអស់ បានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព នៃផែនការសកម្មភាពឆ្នាំ ២០២២-២០២៣ របស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) និងផែនសកម្មភាពការងារបន្តសម្រាប់ឆ្នាំ ២០២៣-២០២៤ របស់សមាគមផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ