Connect with us

ព័ត៌មានជាតិ

លោក ឡុង ឌីម៉ង់ ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​បង្កើតការងារជាង ៣ម៉ឺននាក់ ស្មើ ១០% នៃពលរដ្ឋក្នុងខេត្ត

បានផុស

នៅ

សព្វថ្ងៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្តចំនួនប្រមាណជាង ៣ម៉ឺននាក់ ស្មើនឹង ១០% នៃប្រជាជនក្នុងខេត្តសីហនុទាំងមូល។ នេះជាការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះ​សីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរងខេត្ត បង្ហាញបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក CHEN JIANGANG និងលោកស្រីអគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) កាលពីថ្ងៃទី ២០ វិច្ឆិកា។

បើតាមលោក ឡុង ឌីម៉ង់ សមិទ្ធផលទាំងនេះជាភស្តុតាង សបញ្ជាក់អំពីការចូលរួមយ៉ាងសកម្មនៃវិនិយោគិន​ចិននៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត និងជាឧទាហរណ៍បង្ហាញពីការអនុវត្តយ៉ាងជោគជ័យនៃគំនិតផ្តួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់អំពីសារៈសំខាន់ របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការការពារផលប្រយោជន៍ជាតិ ក៏ដូចជាការ​ទាក់ទាញវិនិយោគិនមកវិនិយោគក្នុងខេត្តផងដែរ។

សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) បង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០០៨ មានទីស្នាក់ការ​នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្ទៃដីសរុប ១១,១៣ គីឡូម៉ែត្រការ៉េ។ សព្វថ្ងៃ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ខេត្តព្រះសីហនុ មានក្រុមហ៊ុនចំនួន១៧៥ ដោយពេលសាងសង់ចប់សព្វគ្រប់ SSEZ គ្រោងនឹងទទួលក្រុមហ៊ុន ចំនួនជាង១០០ក្រុមហ៊ុន បន្ថែមទៀត ដែលក្រុមហ៊ុនសរុបនឹងកើនដល់៣០០ក្រុមហ៊ុន ព្រមទាំងមានលទ្ធភាព​ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ បានចន្លោះពី ៨០.០០០ ទៅ ១០០.០០០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម