Connect with us

ព័ត៌មានជាតិ

សារមន្ទីរខេត្តបាត់ដំបង នឹងលក់សំបុត្រសម្រាប់ភ្ញៀវបរទេសចូលទស្សនា ចាប់ពីដើមខែមករា តទៅ

បានផុស

នៅ

សារមន្ទីរ​ខេត្ត​បាត់ដំបង នឹង​ចាប់ផ្ដើម​លក់​សំបុត្រ​សម្រាប់​ភ្ញៀវ​ទេសចរ​​បរទេស​ចូល​ទស្សនា ចាប់ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​តទៅ ហើយ​ចំពោះ​ភ្ញៀវ​ទេសចរ​ជា​ជនជាតិ​ខ្មែរ​ មិន​តម្រូវ​ឲ្យ​មាន​ការ​បង់​ប្រាក់​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីជូនដំណឹង​របស់​មន្ទីរ​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​បាត់ដំបង​ បានឲ្យដឹងថា តម្លៃ​សំបុត្រ​ចូល​ទស្សនា​​​សារមន្ទីរ​ខេត្ត​បាត់ដំបង សម្រាប់​ភ្ញៀវ​ជនជាតិ​ខ្មែរ មិន​មានការគិត​ថ្លៃ​នោះ​ទេ​។ ហើយ​ភ្ញៀវ​បរទេស​អាយុ​ក្រោម​ ១០​ឆ្នាំ ខាង​មន្ទីរ​ ក៏​មិន​គិត​ថ្លៃ​សំបុត្រ​ដូច​គ្នា ប៉ុន្តែ​ជនបរទេស​ដែល​មាន​​អាយុ​ចាប់ពី​​ ១០​ឆ្នាំ​ ឡើង​ទៅ​ តម្លៃ​​សំបុត្រ ១២,០០០​រៀល ​ក្នុង ​១ ​​នាក់​ (​មាន​សុពលភាព​០១​ថ្ងៃ​)​។

សេចក្ដី​ជូន​ដំណឹងដដែលបាន​បញ្ជាក់​ថា សម្រាប់​ជនបរទេស មាន​អាយុ​ក្រោម​ ១០​ឆ្នាំ​ ​មិន​តម្រូវ​ឲ្យ​ទិញ​សំបុត្រ តែ​ត្រូវ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ ឬ​លិខិត​ឆ្លង​ដែន​ទៅ​កាន់​បញ្ជរ​លក់​សំបុត្រ ឬ​មន្ត្រី​ឆែក​សំបុត្រ។ ​ករណី​ពុំ​មាន​ឯក​សារ​បញ្ជាក់​ច្បាស់លាស់ ភ្ញៀវ​ត្រូវ​បង់​ប្រាក់​ចូល​ទស្សនា​តាម​ការ​កំណត់​ដូច​ក្នុង​សេចក្ដីជូនដំណឹង​។

ជា​មួយ​គ្នា​នេះ មន្ត្រី​ នៃ​មន្ទីរ​វប្ប​ធ​ម៏​ និង​វិចិត្រ​សិល្បៈ​ខេត្ត​បាត់ដំបង​ បាន​លើក​ឡើង​ដែរថា សារមន្ទីរ​ ជា​កន្លែង​ប្រមូល​ផ្តុំ​នូវ​គ្រប់​ផ្ទាំង​ទស្សនីយភាព​ដែល​រួម​បញ្ចូល​នូវ​ផ្នែក​វប្បធម៌ សិល្បៈ ចម្លាក់ ក្បូរក្បាច់រចនា និង​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្អ​ឯក​។ ​ហើយសារមន្ទីរ​ខេត្ត​បាត់ដំបង​ ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី២៩ ខែ​តុលា ឆ្នាំ១៩៦៨ ដោយ​ស្ថាបត្យករ យាង (Yieng) ដែល​ជា​ស្ថាបត្យករ​ប្រចាំ​ខេត្ត​បាត់ដំបង និង​ធ្វើ​ការ​នៅ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ នា​សម័យ​នោះ​ផង​ដែរ​។

យ៉ាង​ណា​មិញ ​សារមន្ទីរ និង​សាល​តាំង​ពិព័រណ៍​វត្ថុ​បុរាណ​ខេត្ត​បាត់ដំបង ក៏​ត្រូវ​បាន​ជួសជុល​ឡើង​ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​មិត្ត​វប្បធម៌​ខ្មែរ FOKCI ដោយ​​ចំណាយ​ថវិកា​ជាង ២៧ម៉ឺន​ដុល្លារ​អាមេរិក និង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​​ការម្ដង​ទៀត​ កាលពីថ្ងៃទី១១ ខែ​មករា ឆ្នាំ២០១៩ ក្រោម​អធិបតីភាព​លោក​ស្រី​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង លោក ងួន រតនៈ កាល​ដែល​លោក​នៅ​ជា​អភិបាល​ខេត្ត​​បាត់ដំបង។

ទន្ទឹមនោះដែរ លោក គឹ​ម សោភ័ណ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈខេត្តបាត់ដំបង បាន​ឲ្យដឹងថា រូប​ចម្លាក់ និង​វត្ថុ​បុរាណ​ផ្សេង​ៗ​ ទៀត ដែល​មាន​ក្នុង​សារមន្ទីរ​ខេត្ត​បាត់ដំបង សព្វថ្ងៃ​នេះ​មាន​ប្រមាណ ១,៥០០​រូប​ ក្នុង​នោះ​មាន​រូបចម្លាក់ ឬ​វត្ថុ​បុរាណ សាងសង់​ពី​ថ្ម ឈើ មាស សំរឹទ្ធ ស្ព័ន ដី​ដុត​។ ហើយ​រូប​ចម្លាក់ ឬ​វត្ថុ​បុរាណ​ខ្លះ​​ ក៏​មាន​អាយុកាល​រហូត​ដល់​ទៅ​ជាង​ ៧​ម៉ឺន​ឆ្នាំ​មក​ហើយ​ដែរ ដែល​បាន​កសាង​តាំងពី​សម័យ​បុរេប្រវត្តិ​មក​ម្ល៉េះ។

គួរ​ជម្រាបថា សារមន្ទីរ​ខេត្ត​បាត់ដំបង ​មាន​ទីតាំង​ស្ថិត​នៅ​តាម​ដង​ផ្លូវ​លេខ​០១ ខាងជើងវិមានឯករាជ្យប្រហែល ​១០០​ម៉ែត្រ​ ចំកណ្ដាល​ក្រុង​បាត់ដំបង​៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៧ នាទីutes មុន

ទិវាសន្តិភាព ២៩ ធ្នូ៖ សម្តេចតេជោ រំលឹករំលេចឱ្យដឹងពី«យុទ្ធសាស្រ្ត»របស់សម្តេចដែលទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ព័ត៌មានជាតិ៤៧ នាទីutes មុន

ក្រសួងការពារជាតិ រៀបចំពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» នៅវិមាន ឈ្នះឈ្នះ

សុខភាព៦០ នាទីutes មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានជាតិ២០ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម